ព័ត៌មានជាតិ
កូវីដ-១៩នៅភ្នំពេញធូរស្រាល ធ្វើឱ្យមណ្ឌលព្យាបាលថយចុះចំនួន ៦មណ្ឌល
គិតមកទល់នឹងពេលនេះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ថយចុះចំនួន៦មណ្ឌល ពោលគឺនៅសល់ ១១មណ្ឌល ខណៈកាលពីមុនមានចំនួន ១៧មណ្ឌល។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថយចុះចំនួនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយសារហេតុផល៣យ៉ាង ដែលក្នុងនោះ ទី១ ការថយចុះនៃចំនួនអ្នកឆ្លង ទី២ អ្នកឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងសភាពកម្រិតស្រាលបានសម្រាកព្យាបាលនៅតាមផ្ទះ និង ទី៣ អ្នកជំងឺដែលនៅតាមមណ្ឌល ត្រូវបានព្យាបាលជាសះស្បើយច្រើន។

លោក ម៉េត មាសភក្តី បានបញ្ជាក់បន្តថា សម្រាប់មណ្ឌលព្យាបាលដែលជាសាលារៀនចំនួន២កន្លែងដែលនៅសល់ក្នុងចំណោម ១១មណ្ឌលនោះ អាជ្ញាធរក៏បានត្រៀមរៀបចំបញ្ជូនអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កចេញពីសាលាទាំង២នេះទៅទីតាំងផ្សេង ដើម្បីត្រៀមសម្រាប់ការបើកដំណើរការសាលារៀនឡើងវិញផងដែរ។
គួរបញ្ជាក់ថា ដ្បិតតែរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការថយចុះនៃការឆ្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយចុះកន្លែងព្យាបាលក៏ពិតមែន ប៉ុន្តែការរៀបចំត្រៀមឱ្យមានមន្ទីរព្យាបាលកូវីដ-១៩ សម្រាប់ខេត្តជាប់ព្រំដែននៅតែមាន ហើយកាលពីពេលថ្មីៗនេះ មន្ទីរព្យាបាលអ្នកជំងឺកម្រិតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប ដែលមានចំនួន ៤០០គ្រែ ត្រូវបានរៀបចំឡើង។ មន្ទីរព្យាបាលកម្រិតធ្ងន់នេះគឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាល រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

គិតត្រឹមថ្ងៃទី០៨ ខែកញ្ញានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបជាង៩ម៉ឺននាក់។ ក្នុងនោះនៅសល់អ្នកជំងឺប្រមាណជិត៥ពាន់នាក់ កំពុងសម្រាកព្យាបាលនៅតាមមណ្ឌល មន្ទីរពេទ្យ និងតាមផ្ទះនៅទូទាំងប្រទេស៕
អត្ថបទ៖ ពុធិកា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី