ព័ត៌មានជាតិ
សូមប្រយ័ត្ន! អ្នកបោះចោលសំរាមផ្តេសផ្តាស នៅតាមរមណីយដ្ឋានធម្មជាតិ នឹងអស់២ម៉ឺនរៀល ឡើងទៅ
មន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានជំរុញឲ្យប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្ត នៅតាមទីតាំងទេស ចរណ៍ធម្មជាតិ និងតំបន់ការពារធម្មជាតិនានា សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយប្រសិនបើមានការបោះចោលផ្ដេសផ្ដាសនោះ នឹងត្រូវរងការផាកពិន័យ ចាប់ពី២ម៉ឺនរៀលឡើងទៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះថា ទន្ទឹមនឹងក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថាននានា បានរៀបចំធុងសំរាមតាមទីតាំងទេសចរណ៍ធម្មជាតិនានា ក៏ដូចជាមានការអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់ហើយនោះ គឺលោកជំរុញឲ្យប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្ដ នៅតាមទីតាំងទេសចរណ៍ធម្មជាតិ និងតំបន់ការពារធម្ម ជាតិនានា សូមទុកដាក់ និងវេចខ្ចប់សំរាម ដែលបង្កើតឡើងដោយខ្លួនឯង ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សានូវសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាព នៅទីតាំងទាំងនោះ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា «បងប្អូន អាចយករបស់របរ ទៅហូបបាន ក៏អាចជួយវេចខ្ចប់ នូវសំណល់សំរាមហ្នឹង ត្រឡប់មកវិញមក ដើម្បីធ្វើម៉េចឲ្យ ទីតាំងទេសចរណ៍ទាំងអស់ហ្នឹង វានៅរក្សាសោភ័ណ្ឌភាពស្អាតដដែល ដើម្បីទាក់ទញភ្ញៀវទេសចរណ៍ផ្សេងទៀត ព្រោះថា បើសិនជាបងប្អូនអញ្ជើញទៅទស្សនា ហើយបោះសំរាមចោលពាសវាល ពាលកាល ដែលធ្វើឲ្យបំពុល ដល់ទីតាំងហ្នឹង ហើយបង្កើតជាភាពកង្វក់ នៅកន្លែងហ្នឹង អញ្ចឹងយើងមិនអាច ទាក់ទាញភ្ញៀវទេសចរណ៍ផ្សេងទៀតទេ»។

លោកថា អ្នកដែលបានបាត់បង់ផលប្រយោជន៍ ពីអ្នកទេសចរណ៍ ដែលទៅដើរលេងកម្សាន្ដ នៅតាមទីតាំងទេសចរណ៍ធម្មជាតិ និងតំបន់ការពារធម្មជាតិនានា បន្ទាប់ពីមានការចោលសំរាមពាសវាល ពាសកាលនោះ គឺជាប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅទីនោះតែម្ដង។ មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «អញ្ចឹងបានជាយើង ជំរុញឲ្យទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ហើយជាមួយគ្នានេះ នៅពេលដែលយើងរៀបចំ ទីតាំងដាក់សំរាម ផ្សព្វផ្សាយអីហើយ បើសិនជាមិន អនុវត្តតាមទេ អាហ្នឹងគឺយើង នឹងអនុវត្តច្បាប់ ធ្វើការ ផាកពិន័យ ដែលការផាកពិន័យហ្នឹង គឺអាចតិចបំផុត២ម៉ឺនរៀលឡើងទៅ ទៅតាមស្ថានភាព នៃការបំពុល ការបោះចោលសំរាមផ្ដេសផ្ដាសហ្នឹង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅពេលមន្ត្រីបរិ ស្ថាន ឃើញអ្នកទេសចរណ៍ណាម្នាក់ បោះចោលសំរាម នៅតាមទីតាំងទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សនានានោះ គឺនឹងធ្វើការផាកពិន័យតាមម្ដង មិនមានការអប់រំណែនាំទៀតទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក