ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ប្រកាសឱ្យផ្អាកធ្វើដំណើរចូលសមុទ្រជាបន្ទាន់ ដោយសារខ្យល់រលកធំៗនារសៀលនេះ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសជាបន្ទាន់ ឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទូកចូលទៅក្នុងលម្ហសមុទ្រ ដោយសារតែមានខ្យល់រលកធំៗ នឹងកើតមានឡើងនៅរសៀលថ្ងៃទី ៨ ខែកញ្ញានេះ។

លោក គួច ចំរើនថ្លែងថា “ជំរាបជូនឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អភិបាលក្រុងស្រុក តាមព័ត៌មានដែលយើងទទួលបានរសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំ ចឹងខ្ញុំសម្រេចឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលម្ហសមុទ្រ”។

លោក គួច ចំរើនបន្តថា អ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធ ការធ្វើដំណើររបស់ភ្ញៀវក៏ត្រូវផ្អាក ការចេញទៅប្រកបរបររបស់ប្រជានេសាទក៏ត្រូវផ្អាក និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន ជូនដំណឹងទៅដល់ក្រុមគ្រួសារអ្នកដែលនៅលើគោក ឱ្យរកមធ្យោបាយដើម្បីផ្ដល់ព័ត៌មាន ទៅឱ្យប្រជានេសាទ ដែលកំពុងនៅក្នុងលម្ហសមុទ្រ ធ្វើដំណើរទៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ដោយខ្យល់រលកសមុទ្រធំៗ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់