ព័ត៌មានជាតិ
ធាក់ប្លន់យកម៉ូតូ១គ្រឿងនៅផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស
ជនសង្ស័យមួយក្រុមមានបក្ខពួក៤នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពដេញធាក់ផ្ដួលម៉ូតូ១គ្រឿងជិះដោយយុវជនម្នាក់ រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាពកាលពីវេលាម៉ោងជាង២១យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១០២១ នៅចំណុចមុខបុរី ឡុង នី តាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-0035 (ម៉ូតូបង់រំលួស) ។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូ១គ្រឿងចេញពីកន្លែងធ្វើការ ក្នុងគោលបំណងប្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ចំនួន២គ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពដេញមកពីក្រោយហើយបានធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូទៅនឹងថ្នល់រងរបួស។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះរូបគេក៍បានងើបឡើងប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែបក្ខពួកជនសង្ស័យបានដកដាវមកគំរាមកាប់ទៅលើរូបគេទៀត ធ្វើអោយរូបគេភ័យស្លន់ស្លោ រត់យករួចខ្លួនសិន ហើយស្រែករកអ្នកជួយ តែទីកន្លែងកើតហេតុនោះស្ងាត់ពេក ធ្វើឲ្យជនសង្ស័យមានឱកាសលើកយកម៉ូតូរបស់រូបគេជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុភ្លាមៗរូបគេក៏បានទំនាក់ទំនងទៅក្រុមគ្រួសារដោយប្រាប់ថា មានគេប្លន់ម៉ូតូយកទៅបាត់ហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋ និងមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់បាននាំរូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា