ព័ត៌មានជាតិ
មេសហជីព អំពាវនាវឲ្យកម្មករ ចូលរួមធ្វើតេស្ដ រកកូវីដទាំងអស់គ្នា តាមការណែនាំ របស់ក្រសួងការងារ
ប្រធានសហជីពកម្មករធំមួយ បានអំពាវនាវដល់កម្មករ-នយោជិត សូមចូលរួមយកសំណាក ធ្វើតេស្ដស្វែងរកជំងឺកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស។
នៅក្នុងសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានណែនាំថា «ត្រូវរៀបចំ ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ-នយោជិតទាំងអស់ ឲ្យបានយ៉ាងតិច ២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១»។ ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្ដជាប្រចាំ លើមុខសញ្ញាកម្មករ-នយោជិត ដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំគណៈ កម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ និងក្រុមការងារ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានចុះជួបសំណេះសំណាល ជាមួយរដ្ឋបាលរោងចក្រ និងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ សហជីពមូលដ្ឋាន ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅរោងចក្រ New Archid។

លោក ឡុង សុផាត បានឲ្យដឹងថា ការចុះទៅនេះ គឺដើម្បីផ្សព្វផ្សាយអំពីការរីករាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ដែលតា។ ប្រធានសហជីពរូបនេះ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សហជីពមូលដ្ឋានទាំងអស់ បន្តជួយផ្សព្វផ្សាយបន្ថែម ឲ្យកាន់តែទូលំទូលាយ ដល់កម្មករ-និយោជិត នៅរោងចក្រ New Archid ក៏ដូចជារោងចក្រដទៃទៀត អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល សំដៅធានាកុំឲ្យមានការ បន្តរឆ្លងរាលដាលដល់ពួកគាត់ គ្រួសារពួកគាត់ និងរោងចក្រសហគ្រាស របស់គាត់តទៅទៀត។
នៅក្នុងជំនួបសំណេះសំណាលនោះដែរ លោក ឡុង សុផាត ក៏បានជុំរុញតាមរយ:ថ្នាក់ ដឹកនាំសហជីពមូលដ្ឋានឲ្យជួយពន្យល់សមាជិក-សមាជិកាសហជីព ក៏ដូចជាកម្មករទាំងអស់គ្នា ចូលរួមយកសំណាកធ្វើតេស្ដ ដើម្បីស្វែងរកជំងឺកូវីដ-១៩ ពិសេសស្វែងវីរុសប្រភេទបំប្លែងថ្មី ដែលតា តាមសេចក្តីណែនាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ជាចុងក្រោយប្រធានសហជីពរូបនេះ ក៏បានផ្តល់ដបបាញ់អាល់កុល ចំនួន៨នាក់ ដើម្បីពួកគាត់ប្រើប្រាស់ ក្នុងការការពារបន្ថែម ពីការរាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ