ព័ត៌មានជាតិ
អ្នកជំងឺកូវីដព្យាបាលតាមផ្ទះ មានជាង ៥០០០ នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រហូតមកដល់ពេលនេះមានអ្នកជំងឺកូវីដ-១៩កម្រិតស្រាល ប្រមាណ៥៤០០នាក់ហើយ ទទួលការព្យាបាលនៅតាមផ្ទះនៅរាជធានីភ្នំពេញ ក្នុងនោះមានជាងពាក់កណ្តាលបានជាសះស្បើយ ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅថ្ងៃទី៨កញ្ញានេះថា គិតត្រឹមថ្ងៃទី៨កញ្ញានេះ នៅរាជធានីភ្នំពេញមានអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬមិនមានរោគសញ្ញាចំនួន៥៤០០នាក់ទទួលការព្យាបាលនៅតាមផ្ទះ ក្នុងនោះមានអ្នកជាសះស្បើយប្រមាណ៣០០០នាក់ និងកំពុងព្យាបាលនៅតាមផ្ទះចំនួន២៤០០នាក់ ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ព្យាបាលបានតាមផ្ទះនេះ គឺផ្តោតតែទៅលើអ្នកជំងឺដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២ដូស និងការឆ្លងមានកម្រិតស្រាលមានវ័យក្មេងនិងមិនមានជំងឺប្រចាំកាយ ពិសេសលំនៅដ្ឋានគាត់ស្របទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល។
លោកប្រធានមន្ទីរបានបន្តថា ការព្យាបាលតាមផ្ទះនឹងជួយឱ្យអ្នកជំងឺបានល្អប្រសើរដោយគាត់អាចរស់នៅជាមួយគ្រួសារបាន តែអាស្រ័យលើលក្ខខណ្ឌផ្ទះរបស់គាត់ស្របទៅតាមគោលការណ៍របស់ក្រសួង សុខាភិបាលដែរឬអត់ដើម្បីធ្វើយ៉ាងណាឱ្យការព្យាបាលមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា មុននឹងដាក់ឱ្យព្យាបាលអ្នកជំងឺតាមផ្ទះត្រូវមានការវាយតម្លៃផ្ទះរបស់អ្នកជំងឺឱ្យបានម៉ត់ចត់ជាមុនពីមន្ត្រីបុគ្គលិកពាក់ព័ន្ធដូចជាមានបន្ទប់រស់នៅដាច់ដោយឡែកពីសមាជិក គ្រួសារដទៃ និងមានបន្ទប់ទឹកនៅដាច់ដោយឡែកអាចកំណត់ចលនាអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយ ទៀតក្នុងផ្ទះបានសមាជិករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺមិនមែនជាក្រុមប្រឈមមុខខ្ពស់នឹងជំងឺកូវីដ ១៩។
បើតាមក្រសួងសុខាភិបាលបានការដាក់អ្នកជំងឺកូវីដ១៩ឲ្យ ព្យាបាលនៅតាមផ្ទះមានសារសំខាន់ណាស់ក្នុងការជួយកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាលដោយផ្ដល់ឲ្យមូលដ្ឋានថែទាំនិងព្យាបាលអ្នកជំងឺកូវីដ១៩មានលទ្ធភាពបន្ថែមទៀតក្នុងការគ្រប់គ្រងករណីជំងឺកូវីដ១៩និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់។ ជាងនេះទៀតការព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលនៅតាមផ្ទះនេះដើម្បីកាត់ផ្ដាច់ខ្សែច្រវ៉ាក់ចម្លងវីរុសកូវីដ១៩តាមរយៈការដាក់អ្នកជំងឺកូវីដ១៩ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះនិងអនុវត្តវិធានចត្តាឡីស័កចំពោះអ្នកប៉ះពាល់ព្រមទាំងពិចារណាគម្រោងការបើកឡើងវិញឲ្យបានទាន់ពេលវេលានិងសមស្របបន្ទាប់ពីលែងមានបញ្ហាប្រឈមនឹងករណីឆ្លងជំងឺកូវីដ១៩ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យរាជធានីខេត្តនៅទូទាំងប្រទេសធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះនិងអនុញ្ញាតឱ្យសណ្ឋាគារនៅរាជធានីភ្នំពេញនិងសៀមរាបអាចទទួលអ្នកជំងឺកម្រិតស្រាលព្យាបាលនៅតាមសណ្ឋាគាររបស់ពួកគេផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់