Connect with us

ព័ត៌មានជាតិ

រយៈពេល៨ខែមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង២៤០០ករណី ថយចុះជាង៦០ភាគរយ

បានផុស

នៅ

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះមានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ២,៤២៨ករណី ថយចុះប្រមាណ៦២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ដែលមានរហូតដល់ទៅ ៦,៣១៣ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យករណីជំងឺគ្រុនចាញ់មានការចុះនេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារជំងឺគ្រុនចាញ់ និងមានសម្ភារៈគ្រប់គ្រាន់ដូចជាឧបករណ៍តេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល​ បានបន្តថា ជាងនេះទៅទៀតមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ក្រោមការចង្អុលបង្ហាញទិសដ៏ត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទើបបានធ្វើឱ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជានឹងអាចលប់បំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងនៅឆ្នាំ២ ០២៥ខាងមុខនេះ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។

លោកវេជ្ជបណ្ឌិត បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ដការងារប្រយទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខនេះ សំដៅចូលរួមលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត ណែនាំដល់មន្ត្រីធ្វើការងារលើផ្នែកជំងឺគ្រុនចាញ់ក៏ដូចជាប្រជាពលរដ្ឋ ត្រូវ​បន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់អនុវត្តថែមទៀតក្នុងការបង្ការជំងឺគ្រុនចាញ់ ដោយឱ្យមានការចែក និងប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា មុងគឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណា គឺត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឱ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់បងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលទៅធ្វើការនៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជាងនេះទៅទៀតប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានុខាភិបាលសាធារណៈឱ្យបានឆាប់រហ័សដែលនៅជិតបំផុត តាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា។

គួរបញ្ជាក់ថា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨មកម្លេះ ដែលនាំឱ្យកម្ពុជាជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម