ព័ត៌មានជាតិ
អ្នកសារព័ត៌មាន៩នាក់ ដែលរងការចោទថា ទារប្រាក់គេ ៤ពាន់ដុល្លារនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ
អ្នកសារព័ត៌មាន៩នាក់ ដែលកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែងឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីទារប្រាក់ពីរថយន្តដឹកឈើគ្រឿងផ្ទះចាស់ៗនោះ បានបញ្ជូនខ្លួនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រុមអ្នកសារព័ត៌មានទាំង៩នាក់នេះ បានជិះរថយន្ត៣គ្រឿង ហើយឃាត់រថយន្ត យីឌុបមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ PP-0835 ដឹកឈើប្រភេទគ្រឿងផ្ទះ នៅលើដងផ្លូវជាតិ លេខ៩ ស្ថិតត្រង់ចំណុច ផ្លូវចូលជាំធំ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ច បានបន្តឲ្យដឹងទៀត ថា ក្រោយឃាត់រថយន្តដឹកឈើហើយ ពួកគេបានរាយការណ៍ទៅសមត្ថកិច្ច ហើយបន្ទាប់មក កងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះទៅដល់ទីតាំងរថយន្ត ដែលក្រុមអ្នកសារព័ត៌មានបានឃាត់។
ក្រោយមកទៀត មន្ត្រីអាវុធហត្ថ បានចុះទៅដល់ទីតាំង ស្រាប់តែអ្នកសារព័ត៌មាន នាំគ្នាបើករថយន្តចេញអស់។ រីឯអ្នកដឹកឈើផ្ទះចាស់ៗនោះ ក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មាន ពីបទកំហែងយកប្រាក់ ចំនួន៤០០០ដុល្លារអាមេរិក។ ក្រោយពីមានពាក្យបណ្ដឹង ពីអ្នកដឹកឈើផ្ទះចាស់ៗទាំងនោះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានឃាត់រថយន្តកាមរី ពណ៌ក្រហមមួយគ្រឿង និងរថយន្ត២គ្រឿងទៀត។ ក្រុមអ្នកសារព័ត៌មានទាំងនោះ មានគ្នា១០នាក់ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានចំនួន៩នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។ ចំពោះរថយន្តដឹកឈើមួយគ្រឿងនោះ ក៏ត្រូវបានឃាត់ទុកផងដែរ។
ប្រជាពលរដ្ឋ បាននិយាយថា រថយន្តដឹកឈើខាងលើនេះ គឺជាឈើថ្មីអាពីព្រៃ ដែលក្រុមឈ្មួញទិញ ពីប្រជាពលរដ្ឋ ហើយយកទៅវ៉ៃដែកគោលត្រាំទឹក និងមួយចំនួនយកទៅវ៉ៃធ្វើជាផ្ទះ ហើយរុះរើសុំច្បាប់អនុញ្ញាត ពីរដ្ឋ បាលព្រៃឈើ ហើយដឹកចេញ ពីភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ភូមិ តារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីយកទៅសាងសង់ផ្ទះ។
នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្រុមអ្នកសារព័ត៌មានទាំង៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងហើយ ដោយគេមិនទាន់ដឹងថា អ្នកសារព័ត៌មានទាំង៩នាក់នោះ មានវាសនា រួចផុតពីការចោទប្រកាន់ ឬយ៉ាងណានោះទេ៕
អត្ថបទ៖ ងិន លីម





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត