Connect with us

ព័ត៌មានជាតិ

៨ខែឆ្នាំនេះខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់

បានផុស

នៅ

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់ ព្រមទាំងរលំ និងប៉ះពាល់ផ្ទះសម្បែងជាង ៧,០០០ខ្នង នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញានេះថា រយៈពេល៨ខែនេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៧៩លើក បណ្តាលឱ្យរលំផ្ទះចំនួន ៨៣៧ខ្នង របើកដំបូលផ្ទះចំនួន ៦,៥៦៦ខ្នង សាលារៀន៣៧ខ្នង តូបផ្សារ ១០៩តូប អគាររដ្ឋបាល ២២ខ្នង ស្លាប់មនុស្ស៥នាក់ និងរបួស៦៧នាក់។

លោកបានបន្តទៀតថា ដោយឡែកគ្រោះរន្ទះបាញ់ក្នុងរយៈពេល៨ខែនេះ បានកើតឡើងចំនួន៨៥លើក បណ្តាលឱ្យខូចផ្ទះចំនួន៧ខ្នង ស្លាប់មនុស្ស៦៧នាក់ របួស៤២នាក់ និងងាប់គោក្របី៤០ក្បាល។

ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និង​ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា បង្ក​ឱ្យ​ផ្ទៃមេឃអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួង​បាន​ក្រើន​រំលឹកដល់​ខេត្ត​មួយចំនួនមានជាអាទិ៍ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមជំនន់ទឹកភ្លៀង។

ជាមួយ​គ្នានេះ នៅ​តំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពកអ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទៈខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ។ ភូមិសាស្ត្រនៃ​ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម