Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្លូវតាមមូលដ្ឋានក្នុងសង្កាត់បឹងកុក ដើម្បីធ្វើការអភិវឌ្ឍ​ន៍

បានផុស

នៅ

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ​តាម​ភូមិ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បីធ្វើការ​អភិវឌ្ឍ ។

តាម​មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ ឯកឧត្តមអភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យមើលនៅតាម​ភូមិសាស្ត្រ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ជាពិសេសគឺ​ផ្ដោតទៅ​លើ​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ​បង្ហូរទឹកផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​មួយចំនួនក្នុង​សង្កាត់​បឹង​កុក បច្ចុប្បន្នកំពុងធ្វើការ​ស្ថាបនាជា​ផ្លូវ​ក្រាល​បេតុង ដែលមាន​ប្រវែងប្រមាណ​ជាង ១.៥០០​ម៉ែត្រ និង​ប្រព័ន្ធ​លូបង្ហូរទឹកផងដែរ ស្ថិតនៅក្នុង​សង្កាត់​បឹង​កុក។ ក្នុងនោះ​ផ្លូវ​ក្រាល​បេតុង១​ខ្សែ ប្រវែង​ជាង១.៣០០​ម៉ែត្រ ទទឹង៦​ម៉ែត្រ និង១​ខ្សែ ទៀតប្រវែង​ជាង២០០​ម៉ែត្រ ទទឹង៥​ម៉ែត្រ និង​ត្រូវ​ស្ថាបនា​លូ​រំដោះ​ទឹកប្រវែង​ជាង១.០០០​ម៉ែត្រ និង​លូដែល​ត្រូវ​ជួសជុលប្រវែង​ជាង៤០០​ម៉ែត្រផងដែរ ។ ដោយ​គម្រោង​ផ្លូវ​ទាំង២​ខ្សែ​នេះ ប្រើប្រាស់​ថវិកាឆ្នាំ​២០២២ របស់​រដ្ឋបាលខេត្តកំពង់ចាម ។​

មន្ត្រី​រដ្ឋបាលខេត្ត​បាន​បន្តថា ទន្ទឹម​នឹង​ការអភិវឌ្ឍ​ផ្លូវ និង​លូកំពុង​ស្ថាបនា​នេះ លោក​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់ និងមាន​គម្រោងបន្ត​ស្ថាបនា​ផ្លូវ​បេតុងបន្ថែមទៀតនៅក្នុង​សង្កាត់​បឹង​កុក នាពេល​ខាងមុខនេះ ៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម