ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចែកកូនមាន់ពូជដល់កសិករ៥៥០គ្រួសារនៅតាមទីជនបទ
មន្ត្រីមន្ទីរកសិកម្មកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចែកជូនកូនមាន់ពូជដល់កសិករចំនួន៥៥០គ្រួសារ នៅតាមបណ្តាឃុំចំនួន២២ នៅទីជនបទ ដើម្បីពង្រីកបរិមាណការចិញ្ចឹមសត្វស្របតាមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ហៅកាត់ថា(AS PIRE)។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមានប្រសាសន៍ថា កូនមាន់នេះ គឺជាដើមទុនមួយសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋយើងឱ្យមានមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងពង្រីកបន្តឱ្យមានបរិមាណច្រើនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងអាចនាំយកទៅលក់ដូរនៅទីផ្សារបានបន្ថែមទៀតផង។
លោកបន្តថា ទទួលបានកូនពូជមាន់នេះបងប្អូនត្រូវយកទៅចិញ្ចឹមតាមលក្ខណៈបច្ចេកទេស ដែលមន្ត្រីជំនាញបានពន្យល់ពីរបៀបថែទាំរួចមកហើយដូចនេះត្រូវបង្កើនសមត្ថភាពរបស់ខ្លួនចិញ្ចឹមពីតិចទៅច្រើនដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីបានចាក់ទុកនេះជាផលរបរដែលមិនចេះរីងស្ងួត ហើយបងប្អូនយើងត្រូវតែយកចិត្តទុកដាក់ ព្រោះវាជាធនធានបានមកពីរាជរដ្ឋាភិបាលផ្តល់ឱ្យតាមរយៈមន្ទីរកសិកម្ម យកមកចែកជូនដោយផ្ទាល់ដៃ ហើយស្ថិតនៅក្នុងបរិបទកូវីដ១៩ផង យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីជីវភាពប្រចាំគ្រួសារ។
លោក ទឹម កុសល កសិកររស់នៅភូមិហាងខូបាន -បានទទួលស្គាល់ថា ការចិញ្ចឹមសត្វនិងដាំបន្លែបង្ការជាលក្ខណៈគ្រួសារពិតជាបានជួយលើកកម្ពស់ជីវភាពរស់នៅបានល្អ ព្រោះមិនបាច់ចំណាយថវិកា និងពេលវេលាទៅទិញពីទីផ្សារមកទេ។

លោកបន្តថា នឹងពង្រីកមុខរបរចិញ្ចឹមសត្វឱ្យបានរីកចម្រើនតាមការណែនាំរបស់មន្ទីរកសិកម្ម ព្រោះដើមទុននេះ សមល្មមអាចធ្វើទៅបានហើយ ជាពិសេសកន្លងមកក៏ទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីការចិញ្ចឹមសត្វរួចមកហើយដែរ។
សូមបញ្ជាក់ថា កសិករទាំង៥៥០គ្រួសារនេះ ទទួលបានពូជកូនមាន់ក្នុងមួយគ្រួសារចំនួន២០ក្បាលចំណី៥គីឡូក្រាម ឧបករណ៍ដាក់ទឹកចំនួន២ និងដាក់ចំណីចំនួន២ផងដែរ៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ