Connect with us

ព័ត៌មានជាតិ

ស្ថានទូតអូស្ត្រាលី៖ កម្ពុជា-អូស្ត្រាលី មិនទាន់មានការរៀប ចំ ទិដ្ឋាការកសិកម្មទ្វេភាគី នៅ ឡើយទេ

បានផុស

នៅ

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ស្ដីអំពី គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២​០​២១ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើត គម្រោងទិដ្ឋាការកសិកម្មអូស្ដ្រាលីថ្មី។ ក្នុងនោះ រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានា សម្រា​ប់ទិដ្ឋាការនេះ ដោយចាប់ផ្ដើមពីបណ្ដាប្រទេសមួយ​ចំនួន មុននឹងពង្រីកទៅបណ្ដាប្រទេសជាច្រើន ទៅថ្ងៃខាងមុខ។​

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំ ទិដ្ឋាការកសិកម្មទ្វេភាគី រវាង​អូ​ស្ត្រា​លី និងកម្ពុជា នៅឡើយទេ។ ប្រភពដដែល បានបញ្ជាក់ថា «ប្រជាជនកម្ពុជា គួរប្រយ័ត្នចំពោះក្រុមហ៊ុនណា ដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្ម សម្រាប់អូស្ដ្រាលីបាន នាពេលបច្ចុប្បន្ននេះ»។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ទៀតថា ព័ត៌មានលម្អិត អំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បី​ទទួល​បាន​ទិដ្ឋការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ ជាមួយវិស័ យកសិកម្ម​អូស្ត្រាលី។ ក្នុងនោះ ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ ហើយក្រសួង​មហាផ្ទៃ និងក្រសួងកសិកម្ម ទឹក និងបរិស្ថាន នឹងផ្ដល់ការគាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៥ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម