Connect with us

ព័ត៌មានជាតិ

ផ្លូវតូចធំ សួនច្បារនៅរមណីយដ្ឋានអង្គរ កែលម្អរួចរាល់ ត្រៀមទទួលភ្ញៀវឡើងវិញ

បានផុស

នៅ

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានត្រៀមរួចរាល់ហើយ ដើម្បី​ត្រៀម​ការ​មកដល់​របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់។

បើតាមលោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរាបានត្រៀមនោះ គឺមានការកែលម្អផ្លូវតូច ធំ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការដាំដើមឈើ ដាំស្មៅ រុក្ខជាតិផ្សេងៗ ហើយអ្វីដែលសំខាន់ និងចាំបាច់ទៀតនោះ គឺវិធានការសុខាភិបាល អនុវត្តឲ្យបាននូវគោលការណ៏ “៣កុំ ៣ការពារ” ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ទទួលបានការណែនាំ និងបណ្ដុះបណ្ដាល ព្រមទាំងស្វែងយល់នូវវិធានការទប់ស្កាត់ការចម្លងជំងឺ​កូវីដ-១៩​ នេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរារូបនោះបានអះអាងថា ការកែលម្អផ្លូវនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានរួចរាល់ហើយ ដែលការកែលម្អនេះ ផ្ដោតទៅលើផ្លូវវង់តូច វង់ធំ នៅក្នុងរមណីយដ្ឋានអង្គរ និងផ្លូវមួយចំនួនទៀតដែលពាក់ព័ន្ធ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនៅតំបន់រមណីយដ្ឋានប្រាសាទអង្គរ គឺស្អាតបាតទាំងអស់។

លោក ឡុង កុសល បានបញ្ជាក់ថា ការរៀបចំដាំដើមឈើ ដាំស្មៅ និងរុក្ខជាតិផ្សេងៗ ក៏ដូចជាការកែលម្អផ្លូវនេះសុទ្ធតែជាសកម្មភាពធ្វើឡើង ដើម្បីត្រៀមរៀបចំទទួលភ្ញៀវ​វិល​ត្រឡប់មកវិញក្រោយ​វិបត្តិ​កូវីដ ឬកូវីដបានធូរស្រាល ហើយការត្រៀមនេះមិនមែនសម្រាប់តែភ្ញៀវទេសចរជាតិនោះទេ គឺសំដៅទៅដល់ភ្ញៀវអន្តរជាតិ ពីព្រោះតំបន់នេះគឺជាតំបន់គោលដៅធំ ដែលភ្ញៀវទេសចរណ៍ចង់មកទស្សនា ដូច្នេះអ្វីៗត្រូវតែត្រៀម​ទុកជាមុន។

បើតាមលោក ឡុង កុសល រមណីយដ្ឋានអង្គរបានបើកយូរហើយ ប៉ុន្តែ​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ តែក្រោយពីមានការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានបើកឡើងវិញ តែស្ថិតក្នុងវិធានការការពារ។

សម្រាប់អ្វីដែលជាការត្រៀមទប់ទល់ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩នោះ លោក ឡុង កុសល ក្នុងនាម​អាជ្ញាធរអប្សរា អះអាងថា ក៏មានការបារម្ភដែរ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវគិត ត្រូវធ្វើ នៅពេលបើកឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ តើត្រូវធ្វើអ្វីខ្លះ ត្រៀមអ្វីខ្លះ ពីព្រោះជំងឺ Covid-19 នៅតែមាន ដូច្នេះចំណុចសំខាន់ដែលត្រូវធ្វើ គឺអនុវត្តឲ្យបាននូវ “៣កុំ ៣ការពារ” គឺត្រូវធ្វើយ៉ាងណារក្សាគម្លាតនៅពេលចូលទស្សនា ក៏ដូចជារៀបចំទីកន្លែងសុវត្ថិភាព នៅពេលចុះពីរថយន្ត និងដំណើរទស្សនារបស់ពួកគាត់នៅតាមប្រាសាទ​នានា គឺត្រូវធ្វើយ៉ាងណា រៀបចំលំហូរនៃការទស្សនានេះ ឱ្យបានត្រឹមត្រូវ ដោយរក្សាគម្លាតឲ្យបានច្បាស់លាស់ និងប្រើប្រាស់នូវឧបករណ៍មួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាព។

លោក ឡុង កុសល បញ្ជាក់ថា ទាំងនេះជាអ្វី ដែលត្រូវធ្វើ ហើយអាជ្ញាធរជាតិអប្សរា ក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលការត្រឡប់វិញរបស់ភ្ញៀវទេសចរ ហើយក្រុមការងារទទួលបានការណែនាំបណ្ដុះបណ្ដាល និងស្វែងយល់អស់ហើយ នូវវិធានការ “៣កុំ ៣ការពារ”  ជាពិសេសការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ។

សូមបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមគម្រោងកែលម្អពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះ មានការរៀបចំផ្លូវថ្នល់ រៀបចំសួនច្បារ ដាំដើមឈើ រៀបចំទីលានបដិសណ្ឋារកិច្ចថ្មី និងរើសំណង់តូបលក់ដូរចេញពីបរិវេណខាងមុខអង្គរវត្តជាដើម៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម