ព័ត៌មានជាតិ
ចុះបង្ក្រាបទីតាំងរោងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្នុងភូមិជ្រៃកោង
ភ្នំពេញ ៖ ទីតាំងរោងការហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូនិងជល់មាន់តាមអនឡាញត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី២ ធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង៤និង០០រសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរបន្តថា ក្រោយពីទទួលព័ត៌មានសំងាត់ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំងរោងការហ្វេខាងលើបានបង្កប់ល្បែងស៊ីសង ខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ ទើបលោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបើកលេងល្បែងទាំងនេះតទៅទៀត៕
ដោយ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី