ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជានៅឥណ្ឌា បានជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៧២នាក់ត្រឡប់មកកម្ពុជាវិញ
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌាបានឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា នេះថា ស្ថានទូតបានសម្របសសំរួលជាមួយអាជ្ញាធរឥណ្ឌា ដើម្បីអនុញ្ញាតិឲ្យក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ (Sky Angkor Airline) ដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៧២ នាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ។
បើតាមស្ថានទូត ប្រជាពលរដ្ឋ និងនិស្សិតទាំង៧២នាក់នេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១០ នាទី (ម៉ោងនៅកម្ពុជា) ។ ក្នុងការចេញដំណើរនេះ ក៏នឹងមានមន្ត្រីស្ថានទូតទទួលបន្ទុកផ្នែកការងារកុងស៊ុលជួយសំរួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិឥន្ទ្រាគន្ធិ (Indira Gandhi International Airport) ក្រុងញូដែលីផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ធ្វើការសម្របសម្រួល ប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌាចំនួន ១៩៣ អង្គ/នាក់៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក