Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២១ និងឆ្នាំខាងមុខអង្គភាពពាក់ព័ន្ធត្រូវប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នពី​ធម្មជាតិកើតឡើង​​

បានផុស

នៅ

អនុ​ប្រ​ធានទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​. គ​.​ម​.) បាន​ថ្លែងថា ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខនេះ​ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​› ។ នេះ​ជាការ​លើកឡើងរ​បស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុ​ប្រ​ធានទី​១ គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នា​ថ្ងៃ​ម្សិលមិញញ​ក្នុងពេល​រៀបចំ​សិក្ខាសាលា​ស្តីពី ការ​ត្រៀម​ខ្លួន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ថ្លែងថា ​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ចងក្រង​បទពិសោធន៍​នៃ​ការឆ្លើយតប​ទឹកជំនន់​ឆ្នាំ​២០២០ និង​ការវិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​លើ​ការ​ពង្រឹង​ការងារ​ត្រៀម​រៀបចំ​ឆ្លើយតបគ្រោះមហន្តរាយ និង​ការ​គាំពារ​សង្គម ពិសេស​ការស្វែងរក​ធាតុ​ចូលក្នុង​ការរៀបចំ​ផែនការ​ឆ្លើយតប​គ្រោះមហន្តរាយ​ក្នុងវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា និង​អនុគណ​:​កម្ម​ការ​ជំនួយ សង្គម​បន្ត​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម ហ​ន្ត​រាយ និង​គាំទ្រ​ដោយ​អង្គការ​FAO WFP និង UNICEF រៀបចំ​សិក្ខាសាលា​ស្តីពី ការត្រៀមខ្លួន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ឆ្នាំ​២០២១ និង​ឆ្នាំ​ខាងមុខ ដោយ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​›៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម