Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជាក់ចំណាត់ការ លើករណីអនុវត្តច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអំពើហិង្សា កាលពីយប់មិញ

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ បានចេញសេចក្ដីបំភ្លឺមួយ ទាក់​ទង នឹងករណីអនុវត្តច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអំពើហិង្សា ដែលបានកើតឡើង នៅយប់ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០​២១​ នៅក្នុងខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជ ធានី​ភ្នំ​ពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៩ ខែកញ្ញានេះថា ដោយអនុវត្ត តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ គឺមាន៣ចំណុច ដូចខាងក្រោម៖

១.មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួស ដល់ស្ត្រីម្នាក់បណ្តាលឲ្យ​បែកក្បាល ត្រូវបានឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន នគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​។

២.​ បេីស្រាវជ្រាវហេីយ ឃេីញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្ត បន្តតាមនីតិវិធីច្បាប់​ ក៏ដូចជា​ការអនុវត្តវិន័យកងកម្លាំង​ផងដែរ​។

៣.​ ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​

សូមជម្រាបថា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ ប៉ះទង្គិចរវាងនគរបាលអន្តរាគមន៍ និង ប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍២នាក់​ ដោយក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ រងរបួសបែក ក្បាល។  

នារីរងគ្រោះ ដែលរងរបួស បែកក្បាលនោះ មានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅបុរីលឹម ឈាង ហោចំការដូង។ ចំណែកឯសមត្ថកិច្ច ដែលយកអាយកូម វាយចំក្បាលនារីរូបនោះ មានឈ្មោះ  ម៉ាត់ពិសី។

បើ​តាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា​ ដោយ មិនមានមួកសុវត្ថិភាព​ ហើយពេលជួបនគរបាល ដែលកំពុងត្រួតពិនិត្យ​ ក៏ព្យាយាមជិះគេច។ ក៏ប៉ុន្ទែ​មន្ត្រី នគរបាល ក៏បានប្រើអាយកូម វាយសម្តៅបុរសជាអ្នកឌុប​ តែមិនត្រូវអ្នកឌុបទេ​ បែរជាត្រូវនារីខាង ក្រោយ​ទៅវិញ ដែលបង្កឲ្យ​មាន​ការភ្ញាក់ផ្អើលជាខ្លាំង៕    

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

សន្តិសុខសង្គម២១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម