ព័ត៌មានជាតិ
ពលករខ្មែរ ៤៨នាក់ បម្រុងឆ្លងដែនទៅបេះផ្លែមៀន នៅខេត្តច័ន្ទបុរី ត្រូវទាហានថៃចាប់ខ្លួន
ពលករខ្មែរ ចំនួន៤៨នាក់ ដែលបានបង់លុយឲ្យមេខ្យល់មុនអស់មួយចំនួន ដើម្បីបានឆ្លងដែនចូលទៅធ្វើការ នៅតាមចម្ការក្នុងទឹកដីថៃ ត្រូវទាហានថៃឃាត់ខ្លួន ខណៈដែលពួកគេខំប្រឹងលបឆ្លងដែន តាមច្រករបៀងតាំងពីយប់ងងឹត។
ការឃាត់ខ្លួនពលករខ្មែរទាំង ៤៨ នាក់ នេះ គឺកម្លាំងទាហានឈុតខ្មៅ ក្នុងកងរយលេខ ៥៤១ និង ៥៤៦ ដែលជាកម្លាំងការពារព្រំដែន ខណៈដែលពលករខ្មែរទាំងអស់កំពុងធ្វើដំណើរនៅក្នុងចម្ការមៀន ស្ថិតក្នុងភូមិ៤ ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
ពលករទាំង៤៨នាក់ គឺមានប្រុស១៨នាក់ ស្រី២៣នាក់ និងក្មេង៧នាក់ ដោយពួកគេបានសារភាពថា ការធ្វើដំណើរចូលមករកការងារធ្វើនេះ ត្រូវចំណាយឲ្យមេខ្យល់ក្នុងម្នាក់ ៤,៥០០ បាត ដោយគ្រាន់តែជូនដល់មាត់អូរព្រំដែនតែប៉ុណ្ណោះ តែត្រូវបង់ឲ្យគេមុនម្នាក់ ១,០០០ បាត ដោយក្នុងទិសដៅទៅបេះផ្លែមានតាមចម្ការក្នុងស្រុក ពោងណាំរ៉ន និងស្រុសយដាវ ក្នុងភូមិសាស្ត្រខេត្តច័ន្ទបុរី តែក៏ត្រូវចាប់ខ្លួនតែម្តង។
ក្នុងការឃាត់ខ្លួនពលករទាំងអស់ បានបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីសដ-១៩ គ្រប់ៗគ្នា ដោយភាគីថៃបានកោតសរសើរដល់កម្ពុជា ដែលចាក់វ៉ាក់សាំងដល់ពលរដ្ឋឥតគិតថ្លៃ។ នៅពេលនោះដែរភាគីថៃ បានប្រគល់ពលករទាំងអស់មកឲ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័កទៅតាមកម្រិត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង