Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ៣ ប្រកួតប្រជែង ធ្វើ​ឱ្យ​ការប្រមូលសំរាម​​មានភាពល្អប្រសើរ​ជាងមុន

បានផុស

នៅ

ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញនៅក្នុងដំណាក់កាលនេះឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំ ខណៈដែលរាជរដ្ឋាភិបាលបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីដឹកជញ្ជូនប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាលក្ខណៈប្រកួតប្រជែងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងមានប្រសាសន៍ថា បញ្ហាសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ នាពេលនេះមានលក្ខណៈល្អប្រសើរជាងមុន ដោយសារមានក្រុមហ៊ុនចំនួន៣ ដំណើរការដឹកជញ្ជូន និងប្រមូលសំរាមចេញពីរាជធានីភ្នំពេញទៅចាក់នៅទីលានចាក់សំរាម។

លោក ឃួង ស្រេងបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោម វត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១។

លោកប្រាប់ថា ក្នុងចំនួនក្រុមហ៊ុនទាំង៣នេះ មានក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺក្រុមហ៊ុន Mizuda Group Co.,Ltd បើទោះបីតម្លៃសំរាមក្រុមហ៊ុននេះថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី។

លោកបានបញ្ជាក់ផងដែរថា អ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះ គឺបងប្អូនប្រជាពលរដ្ឋ គាត់បញ្ចេញសំរាមមិនទាន់ពេលវេលា និងមិនត្រូវតាមពេលម៉ោងកំណត់។ តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការរឿងនេះឱ្យបានល្អប្រសើរ។

លោក ឃួង ស្រេងបានទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមិនទាន់ល្អឥតខ្ចោះនូវឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាដូចជាទីក្រុងហូជីមិញ ទីក្រុងបាង​កកជាដើម។

តែការងារនេះនឹងអនុវត្តឱ្យល្អបន្តិចម្ដងៗ មិនឱ្យចាញ់ទីក្រុងរបស់គេឡើយ ដោយនឹងធ្វើការងារនេះព្រមៗគ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការងារគ្រប់គ្រងសំណល់បរិស្ថាននិងអនាម័យ ដោយបានសំណូមពរ និងស្នើសុំឱ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរបានដាក់លេខទូរសព្ទ ដើម្បីសហការផ្ដល់ព័ត៌មានបានលឿនពីបណ្ដាលមូលដ្ឋានដែលមានការកកស្ទះសំរាម៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម