Connect with us

ព័ត៌មានជាតិ

បាក់​សង្កត់​ឡាន​ទំនើបមួយ​គ្រឿង អាជ្ញាធរ​ចុះ​ពិនិត្យ​ដើម​ឈើ​ ៣២ ដើម ដាំ​ជំនាន់បារាំង

បានផុស

នៅ

ខេត្តសៀមរាប៖ ខណ្ឌរដ្ឋបាលព្រៃឈើ រួមទាំងស្ថាប័នពាក់ពន្ធ័ កាលពីថ្ងៃទី៧ខែកញ្ញានេះ បានចុះពិនិត្យដើម្បីដកហូត និងកាត់ក្រីដើមឈើបង្កហានិភ័យលើដងផ្លូវ៣៨ខ្សែ រួមទាំងផ្លូវអមមាត់ស្ទឹង។

ការចុះពិនិត្យដើម្បីអនុវត្តផែនការនេះគឺ ក្រោយពីដើមឈើដ៍ធំ១ដើមដួលរលំសង្កត់រថយន្តសេរីទំនើប ១គ្រឿងបង្កការខូចខាតយ៉ាងដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលិម បានអោយដឹងថា ឆ្លងកាត់ការពិនិត្យលក្ខណបច្ចេកទេសពេញមួយថ្ងៃ ឃើញមានដើមឈើចំនួន ៣២ដើមដែលកំពុងបង្កហានិភ័យ។ ក្នុងនោះមានដើមគគី ដើមឈើទាល និងដើមចាន់គីរី។ ដើមឈើទាំង នោះគឺបានដាំតាំងពីសម័យអាណានិគមនិយមបារាំងក្នុងចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ដែលមកទល់ពេលនេះមានអាយុកាល១២០ទៅ១៦០ឆ្នាំ។

លោកបន្តថា ដោយសារអាយុកាលច្រើន និងមានកត្តាអាកាសធាតុ ខ្យល់កន្ត្រាក់ ហើយដើមឈើមួយ ចំនួនមានជំងឺពុកផុយ និងមួយចំនួនទៀតរងផលប៉ះពាល់ដល់ការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ផងដើមមួយចំនួនចាំបាច់ ត្រូវកាត់មែកចេញដើម្បីជួយបន្ថយទម្ងន់ដើម ឯមួយចំនួនដែលងាប់ស្រាប់ត្រូវដកហូតចេញ។

ចំណែកលោកលី សំរិទ្ធ អភិបាលរងនិងជាអ្នក នាំពាក្យសាលាខេត្តសៀមរាប បានពន្យល់ថា ជាការពិតហើយដែលអាជ្ញាធរសម្រេចកាត់ក្រីមែកឈើបង្កហានិភ័យនៅក្នុងក្រុងសៀមរាប។ ធ្វើនេះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់​ផ្សេងៗ។

លោកបន្តថា ថ្មីៗនេះមានដើមឈើដួលរលំសង្កត់ឡានរបស់ពលរដ្ឋបង្កការខូចខាតយ៉ាងខ្លាំង។ អីចឹងទេក្នុងនាមអាជ្ញាធរ សុំអំពាវនាវដល់ពលរដ្ឋគ្រប់រូប មេត្តាប្រុងប្រយត្ន័អោយបានខ្ពស់ទាំងការធ្វើដំណើរទាំងការឈប់ចតរថយន្តជាដើម។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ក្នុងសង្កាត់សាលាកំរើក មានដើមឈើដ៍ធំ១ដើមបានដួលរលំសង្កត់រថយន្តសេរីទំនើប១គ្រឿង​ម៉ាកឆែរ៉ូលែក ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ២AÓ ៣២៥៨ ដែលមានម្ចាស់ឈ្មោះលឹម ឃាង ភេទប្រុសអាយុ៧១ឆ្នាំ បណ្តាលរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយមានគ្រោះថ្នាក់នេះ ជំនាញរដ្ឋបាលព្រៃឈើ ចុះពិនិត្យដកហូតនិងកាត់ក្រីមែកឈើដែលបង្កហានិភ័យតាមដងផ្លូវនៃក្រុងសៀមរាប៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៩ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម