ព័ត៌មានជាតិ
បំផ្លាញអាល់កុលក្លែងក្លាយជាង៩០០ប៊ីដុង បន្ទាប់ពីដកហូតនៅស្រុកគិរីវង់
អាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន៩៤៤ប៊ីដុង ត្រូវបានអាជ្ញាធរចាក់បំផ្លាញចោល ក្រោយប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាននៅពីរទីតាំងផ្សេងគ្នាក្នុងស្រុកគីរីវង់។
ការចាក់បំផ្លាញចោលអាកុលក្លែងក្លាយនេះ ធ្វើឡើងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ទឹកអាល់កុលក្លែងក្លាយ(មេតាណុល) ដែលបានចាក់បំផ្លាញចោលមានចំនួន៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រ។

សូមរំឮកថា កាលពីថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីកម្លាំងជំនាញបានប្រទះឃើញរម៉កម៉ូតូចំនួន០២គ្រឿងដឹកទឹកអាល់កុលក្លែងក្លាយនៅតាមបណ្តោយផ្លូវជាតិ០២ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
ក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងនគរបាលជំនាញ សហការណ៍ជាមួយមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ បានរឹបអូសដកហូតទឹកអាល់ក្លែងក្លាយ(មេតាណុល)ចំនួនពីរទីតាំងផ្សេងគ្នាដែលមានតំណាងម្ចាស់ទំនិញឈ្មោះ ហុង ស្រី ម៉ាច និងឈ្មោះ ច័ន្ទ សុណា មានចំនួន៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី