Connect with us

ព័ត៌មានជាតិ

គ្រោះអគ្គិភ័យបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង​៧០នាក់ក្នុងរយៈពេល៨ខែ​

បានផុស

នៅ

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​រយៈ​ពេល​៨​ខែ​ឆ្នាំ​២០២១​នេះ​ គ្រោះ​អគ្គិភ័យ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ជាង​៧០​នាក់ព្រមទាំង​បណ្តាលឱ្យ​ខូចខាត​ផ្ទះ តូប​ផ្សារ​ និង​ឃ្លាំ​ទំនិញ​ជាង​៦០០​។​

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បន្តថា ​ក្នុងរយៈ​ពេល​៨​ខែឆ្នាំ​២០២១​នេះ​ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន​៣៦៦​លើក​ បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​៤២៦​ខ្នង តូប​ផ្សារ​ ចំនួន​២០៣ឃ្លាំងទំនិញ​ ចំនួន​១៨​កន្លែង សាលារៀន​៣​ខ្នង រោងចក្រ​សិប្បកម្ម​១២​កន្លែង អគារ​រដ្ឋបាល​១៩​កន្លែង ស្លាប់​២២​នាក់​និង​របួស​៤៩​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្តទៀតថា ​ក្នុងចំណោម​អ្នកស្លាប់​និង​របួស​ជាង​៧០​នាក់​នោះ នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាងគេ​ដោយ​កើតឡើង​ចំនួន​៨៥​លើក​បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន៩៩​ខ្នង តូប​ផ្សារ​៣​តូប ឃ្លាំ​ទំនិញ​៩​កន្លែង អគារ​រដ្ឋបាល​១​កន្លែងរោងចក្រ​សិប្បកម្ម​២​កន្លែង ស្លាប់​មនុស្ស​៨​នាក់​និង​របួស​២៨​នាក់​។​

លោក​បាន​បន្ថែមថា ​បន្ទា​ប់​មក​ខេត្តកំពង់ឆ្នាំង​ស្លាប់​៧​នាក់​សរ​បួស​២​នាក់ ព្រះសីហនុ ស្លាប់​២​របួស​១០​នាក់ បាត់ដំបង​ស្លាប់​២​នាក់រ​បួស​១​នាក់ កណ្តាល​ស្លាប់​១​នាក់​របួស​១​នាក់ កំពង់ចាម​ស្លាប់​១​នាក់​របួស​១​នាក់ ត្បូងឃ្មុំ​ស្លាប់​១​នាក់ តាកែវ របួស​១​នាក់ កំពង់ស្ពឺ របួស​១​នាក់​និង​ខេត្តពោធិ៍សាត់​របួស​២​នាក់​។ ​ចំណែក​ខេត្ត​កែប​មាន​ឆេះ​តូប​ផ្សារ​ចំនួន​១២១​តូប តាកែវ​ឆេះ​៥៣​តូប​ និង​ខេត្តកណ្តាល​ឆេះ​១២​តូប​ផងដែរ​។​

លោក​បាន​បញ្ជាក់ថា រយៈពេល​៨​ខែ​ឆ្នាំ​២០២១​នេះ​ គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​បានបណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជិត​២០០​នាក់​ព្រមទាំង​រលំ​និង​ប៉ះពាល់​ផ្ទះសម្បែង​ជាង​៧០០០​ខ្នង​នៅ​ទូទាំងប្រទេស ។​

ក្នុងនោះ​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន​១៧៩​លើក​បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​៨៣៧​ខ្នងរបើក​ដំបូល​ផ្ទះ​ចំនួន​៦៥៦៦​ខ្នង សាលារៀន​៣៧​ខ្នង​តូប​ផ្សារ​១០៩​តូបអគារ​រដ្ឋបាល​២២​ខ្នង ស្លាប់​មនុស្ស​៥​នាក់​និង​របួស​៦៧​នាក់​។ រីឯ​គ្រោះ​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៨៥​លើក​បណ្តាលឱ្យ​ខូច​ផ្ទះ​ចំនួន​៧​ខ្នង​ស្លាប់​មនុស្ស​៦៧​នាក់​របួស​៤២​នាក់​និង​ងាប់​គោក្របី​៤០​ក្បាល​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១៨ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២០ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម