ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ពិភព លោក នឹងនៅតែប្រឈម ហានិ ភ័យនូវរលកថ្មីៗ នៃមេរោគ បំប្លែងថ្មី Delta
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពិភពលោក នឹងនៅតែប្រឈមហានិ ភ័យនូវរលកថ្មីៗ នៃមេរោគបំប្លែងថ្មី Delta។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំង ដើម្បី ទប់ទល់ និងបញ្ហាប្រឈម នៃទសវត្សថ្មី»។
កិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧នេះ មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក Li Keqiang, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយក រដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល មីយ៉ាន់ម៉ា និងលោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធានគារអភិវឌ្ឍន៍អាស៊ី។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទនៅក្នុង កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោល បំណងឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរួមគ្នាយ៉ាងម៉ោះមុត ក្នុងការរួមគ្នាត្រួសត្រាយផ្លូវ ដោះស្រាយបញ្ហា ប្រឈមថ្មីៗ សំដៅធ្វើយ៉ាងណាបន្តនូវភាពជោគជ័យ និងធានាថាមហាអនុតំបន់មេគង្គ និងនៅតែជាចំណុច ស្នូល នៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាបន្ន។ ក្នុងឋានៈជាប្រធានកិច្ចប្រជុំ កម្ពុជាមានកិត្តិយស ដែលបានដើរតួនាទីសម្របសម្រួល ការត្រួត ពិនិត្យឡើងវិញ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មី ដែលបានកំណត់ទិសដៅអនាគត សម្រាប់កម្មវិធី សហប្រតិបត្តិការ មហាអនុតំបន់មេគង្គលើមាគ៌ាអភិវឌ្ឍឆ្ពោះទៅរកវិបុលភាពរួម ដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិ និងសុខសន្តិភាព និងសាមគ្គីភាព។
ទន្ទឹមនឹងការលើកបង្ហាញនូវវឌ្ឍនភាព និងកិច្ចការ ដែលប្រទេសមហាអនុតំបន់ទន្លេមេគង្គ សម្រេចតាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នា រយៈពេលប្រមាណ៦ឆ្នាំកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេច ពីបញ្ហាប្រឈម សម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី អះ អាងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាការរាំងស្ទះ និងភាពប្រឈមថ្មី សម្រាប់ការអភិវឌ្ឍប្រទេស មហា អនុតំបន់ទន្លេមេគង្គ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីយើងដឹងថា វិបត្តិជំងឺកូវីដ-១៩ អាចនឹងធូរស្រាលនា ពេលខាងមុខ ដោយសារសន្ទុះ និងការពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗ កំពុង មានវឌ្ឍនភាពល្អប្រសើរក៏ដោយ ក៏ពិភពលោកទាំងមូល នៅតែប្រឈមនឹងហានិភ័យ នៃការមកដល់នូវ រលកថ្មីៗ នៃជំងឺនេះ បង្កឡើងដោយមេរោគកន្លែងថ្មី Delta ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម សេដ្ឋ កិច្ច រាប់ចាប់ពីសុខភាពសាធារណៈ លំហូរទេសចរណ៍ រហូតដល់ការរអាក់រអួល នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពិភព លោក។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិការណ៍នេះ ចាំបាច់ត្រូវពន្លឿន ការអនុវត្តកម្មវិធីសហប្រតិបត្តិការ របស់យើង និងលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពម៉ត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានា បាននូវការងើបឡើងវិញយ៉ាងរឹងមាំ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលវិបត្តិនេះ បានបញ្ចប់៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ