ព័ត៌មានជាតិ
បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី តែ ភ្លាត់ស្នៀតឆក់ខ្លួនឯង រហូត ដល់ស្លាប់
បុរសម្នាក់ បានស្លាប់ក្នុងទឹកភ្លាមៗ ខណៈដែលតខ្សែភ្លើង ដើម្បីឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅក្នុង ស្រែក្បែរផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាច ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២១ នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅពេលវេលាកើតហេតុ ប៉ុស្តិ៍នគរបាលកណ្តៀងរាយ ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសម្នាក់ តខ្សែ ភ្លើងឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅខាងលិចផ្ទះ ប្រហែល២០ម៉ែត្រ។ បន្ទាប់ពីទទួលបានព័ត៌មាន នេះ សមត្ថកិច្ច គ្រូពេទ្យ និងកម្លាំងជំនាញ នគរបាលស្រុកស្វាយទាប បានសហការគ្នាពិនិត្យលើសាកសព ក្រោយពីពិនិត្យសាកសពរួចមក បានសន្និដ្ឋានថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ តខ្សែភ្លើង ឆក់ត្រី តែបែរជាឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន និងក៏ប្រគល់សាកសព ឲ្យគ្រួសារធ្វើបុណ្យ តាមប្រពៃណី ខែ្មរ។
បុរសរងគ្រោះមានឈ្មោះ អ៊ុង សុខា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ថ្នល់កែង ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាង លើ ជារឿយៗតែងតែរាយ និងតខ្សែភ្លើង ដើម្បីឆក់ត្រី ហើយខ្សែភ្លើង ដែលរាយមានមុខដំណរច្រើន ដែល អាចបង្កឲ្យមានគ្រោះខ្លាំងណាស់ ស្រាប់តែថ្ងៃនេះសំណាងអាក្រក់ បណ្ដាលឲ្យមានគ្រោះថ្នាក់ កើតឡើង តែម្ដង៕
អត្ថបទ៖ ភក្ដី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់