Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញតាមបណ្តាខេត្តត្រូវបន្តលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព​

បានផុស

នៅ

លោក​ តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​តាម​បណ្តា​រាជធានី-ខេត្ត​ បន្តសកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ការពារ​កុមារ ជន​មាន​ពិការភាព​ និង​មនុស្ស​ចាស់​ស្របតាម​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ ។

ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ ខណៈ​បើក​វគ្គ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិ​រួម​សម្រាប់​ថ្នាក់​ខេត្ត​ស្តីពី​កិច្ចការពារ​កុមារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​តូច ចាន់នី ​បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​សម្រាប់​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​ក៏មាន​វិស័យ​គាំពារ​សង្គម ការពារ​សិទ្ធិសេរីភាព​កុមារ ជន​មាន​ពិការភាព​ និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ​ទៀត ​មន្ត្រី​អនុគណ​:​ក​ម្មា​ធិការ​ជំនួយ​សង្គម​ត្រូវ​យកចិត្តទុកដាក់​បន្ត​ចូលរួម​សហការ​ជាមួយ​អ្នកជំនាញការ​ធនាគារពិភពលោក​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​យន្តការ​ក្នុងការ​អភិវឌ្ឍ​ការងារ​ជំនួយ​សង្គម​តែម្ដង​។​

លោក​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​មួយ​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ​និង​សមាគម​មនុស្ស​ចាស់​ក្នុង​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្លើយតប​ទៅនឹង​ក្របខណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦​-២០២៥ នាពេល​ថ្មីៗ​នេះ​ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​រួចជាស្រេច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម១ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម