ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមហាអនុតំបន់មេគង្គ ផ្ដោតចម្បងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
មានប្រសាសន៍ នៅក្នុងពិធីបើកកិច្ចប្រជុំ កំពូលមហាអនុតំបន់មេគង្គលើកទី៧ នាព្រឹកថ្ងៃទ០៩ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាទលើកទឹកចិត្តឲ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្ គផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធ្វើសមារណកម្មសេដ្ឋកិច្ចឌីជីថល ព្រមទាំងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញ ស្របតាមយុគ្គសម័យឧស្សាហកម្ម 4.0។

សម្តេចបានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នាពេលនេះ ហើយក្នុងឋានៈជាប្រធានកម្ពុជា មានកិត្តិយស ដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មី ដែលបានកំណត់ទិសដៅអនាគតសម្រាប់កម្មវិធីសហប្រតិបត្តិការ មហាអនុតំបន់មេគង្គលើមាគ៌ាអភិវឌ្ឍឆ្ពោះទៅរកវិបុលភាពរួម ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងសុខសន្តិភាព និងសាមគ្គីភាព។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្នដែលបង្កឡើង ដោយវិបត្តិសុខភាពសាធារណៈ ក៏ដូចជាបញ្ហាប្រឈមតំបន់ និងពិភពលោកផ្សេងទៀតកិច្ចប្រជុំកំពូលលើកទី៧ នាពេលនេះ បានសម្រេចជ្រើសរើសយកមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំង ដើម្បីទប់ទល់និងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” ។ ស្ដេចបានបន្តថា ប្រធានបទនេះ ធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ក្នុងការរួមគ្នាត្រួសត្រាយផ្លូវ ដោះស្រាយបញ្ហាប្រឈមថ្មីៗសំដៅធ្វើយ៉ាងណាបន្តនូវភាពជោគជ័យ និងធានាថា មហាអនុតំបន់មេគង្គ និងនៅតែជាចំណុចស្នូល នៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ពាក់ព័ន្ធទៅនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ សម្ដេចបានលើកទឹកចិត្តឲ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមារណកម្មសេដ្ឋកិច្ចឌីជីថល ការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញ ស្របតាមយុគ្គសម័យឧស្សាហកម្ម 4.0 ក្នុងដំណាក់កាល នៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចឱ្យមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទីកគួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?