ព័ត៌មានជាតិ
ខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតដែលអាចផលិតបាន៥ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ
រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតដែលមានតម្លៃជាង១លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតគ្រោងនឹងសាងសង់នាពេលខាងមុខនេះ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់។
គម្រោងបង្កើតរោងចក្រផលិតទឹកស្អាតនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ នៃអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យសម្រេចលើសំណើសុំបង្កើតរោងចក្រផលិតទឹកស្អាតរបស់ក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការវិនិយោគខេត្ត ។

លោកអភិបាលខេត្តបានធ្វើការឯកភាព និងគាំទ្រទាំងស្រុងលើសំណើសុំបង្កើតរោងចក្រផលិតទឹកស្អាតរបស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរអិនដាសស្ទ្រី (ខេមបូឌា) ឯ.ក នេះ និងស្នើសុំលេខាធិការដ្ឋានគណៈកម្មាធិការវិនិយោគខេត្តរៀបចំឯកសារពាក់ព័ន្ធដើម្បីពន្លឿនការសាងសង់រោងចក្រ របស់ក្រុមហ៊ុនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់បានឆាប់រហ័ស។
លោកអភិបាលខេត្តបានបន្តថា «ការវិនិយោគផ្នែកផ្គត់ផ្គង់ទឹកស្អាតនេះមានសារសំខាន់សម្រាប់ក្រុងកំពតនាពេលបច្ចុប្បន្នដែលកំពុងខ្វះខាតទឹកស្អាតផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ »។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ អិនដាសស្ទ្រី (ខេមបូឌា)ឯ.ក បានបោះទុនវិនិយោគសរុបចំនួន ១,៣លានដុល្លារសហរដ្ឋអាមេរិកឋ និងបានដាក់ចុះបញ្ជី១លានដុល្លារសហរដ្ឋអាមេរិក។
រោងចក្រទឹកស្អាតនេះមានសមត្ថភាពផលិតទឹកស្អាតបានចំនួន៥០០០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ផ្តល់ការងារជូនប្រជាពលរដ្ឋសរុបចំនួន៥៤នាក់។ នៅក្នុងឆ្នាំដំបូងក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឱ្យបាន២លានម៉ែត្រត្រីគុណ ហើយទីផ្សារសំខាន់របស់ក្រុមហ៊ុននេះ គឺមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ