Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះស្តាសំរាមតាមលូដើម្បីបញ្ចៀសការជន់លិច​

បានផុស

នៅ

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ចំពោះមុខបញ្ជៀ​ស​កុំអោយ​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​ចុះ​កើប​កាយ​ប្រមូល​សំរាមចេញពី​ប្រឡាយ​ដើម្បីអោយ​ទឹកហូរ​លឿន និង​លើក​ទំនប់​ទប់ទឹក​បង្ការ​ទុកជាមុន​កុំអោយ​ទឹកភ្លៀង​ជន​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្ម​ភាពចុះ​ពិនិត្យ​តាម​តំបន់​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ បានធ្វើ​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ដោយ​លោក​អភិបាលខណ្ឌ ចុះ​ផ្ទាល​នៅតាម​សង្កាត់ ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​រួមមាន​សង្កាត់​ព្រែកប្រា សង្កាត់​និរោធ និង​សង្កាត់​វាល​ស្បូវ ។

ជាក់ស្តែង​នៅ​ថ្ងៃទី​៨-៩ ខែកញ្ញា ឆ្នាំ​២០២១ លោក​អភិបាលខណ្ឌ​បាន​បន្តចុះ​ពិនិត្យ​សកម្មភាព​ក្រុមការ​ងារ​សង្កាត់ព្រែកប្រា ចុះ​បូមទឹក​ចេញពី​លូ និង​កើប​កាយ​យក​កាកសំណល់​ផ្សេងៗ​ចេញពី​លូ ដើម្បី​រំដោះ​ទឹកភ្លៀង​ដែល​ជន​លិច​តំបន់​ផ្សា​របឹង​ព្រលិត ក្នុងភូមិ​អូរអណ្តូង ។​

សកម្មភាព​បន្តទៀត លោក​អភិបាលខណ្ឌ​បាន​ចុះ​ពិនិត្យ​ក្រុមការងារ​សង្កាត់​វាល​ស្បូវ​ដែល​កំពុងតែ​លើក​ទំនប់​ព័ន្ធ​តំបន់​ដែល​ប្រឈម​និង​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ។ ការលើក​ទំនប់​នេះ​បាន​ធ្វើឡើង​២-៣​ថ្ងៃ​មកហើយ ដើម្បី​បង្កា​ទុកជាមុន​កុំអោយ​ទឹកភ្លៀង​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។​

ជាមួយគ្នានេះដែរ​លោក​អភិបាលខណ្ឌ​បាន​ណែ​នាំអោយ​មន្ត្រី​ក្រុម​ការ ងារ ជំនាញ​ពាក់ព័ន្ធ​ខណ្ឌ សង្កាត់ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ប្រឡាយ​រំដោះ​ទឹក ដើម្បី​សម្រួល​ដល់​ចរន្តទឹក​ហូរ​ព្រោះ​រដូវវស្សា​ចូលមក​ដល់​ហើយ​ឥ​ញ្ចឹ​ង​យើង​ត្រូវ​បង្កា​ទុកជាមុន​កុំអោយ​ជន​លិច​លំនៅ​ដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់​មួយចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌ ។ លើសពីនេះ​ទៀត​ត្រូវ​ចលនា​អោយបាន​ទូលំទូលាយប្រាប់​ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទុកដាក់ និងវេច​ខ្ចប់​សំរាមឱ្យបានត្រឹមត្រូវកុំ​យកមកបោះចោល​តាម​មាត់​លូរ តាម​ប្រឡាយ​រំដោះ​ទឹក​អញ្ចឹ​ង គឺ​ធ្វើអោយ​ស្ទះ​ដល់​ចរន្តទឹក​ហូរ ប៉ះពាល់​បរិស្ថាន​អនាម័យ និង​សណ្តាប់ធ្នាប់​សាធារណៈ ។

សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ប្រឡាយ​និង​តំបន់​ជុំវិញ សូម​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ បញ្ចេញ​សំរាម​តាម​ពេលវេលា​កំណត់​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បញ្ឈប់​ការ​ចោល​សំរាម​ចូលក្នុង​ប្រឡាយ​ដែល​បណ្តាលអោយ​ស្ទះ​ចរន្តទឹក និង​បង្កអោយមាន​បរិស្ថាន​មិនល្អ​ក្នុង​តំបន់៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម