Connect with us

ព័ត៌មានជាតិ

ជួសជុលផ្លូវមួយខ្សែប្រវែង​២៦៥០​ម៉ែត្រ ក្នុងឃុំគំរូ​ ស្រុកថ្មពួក

បានផុស

នៅ

ក្រោយពីទឹកជំនន់ស្រកអស់ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវក្រាលគ្រួសក្រហម និងផ្លូវជាតិ ក្នុងស្រុកថ្មពួក ​ខេត្ត​បន្ទាយមានជ័យ ត្រូវបានខូចខាតអស់មួយចំនួន ប៉ុន្តែនៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំ​ទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចូលរួមបើកការ​ដ្ឋាន​ជួសជុល​ផ្លូវមួយខ្សែដែលមានប្រវែង២.៦៥០​ម៉ែត្រ ទទឹង៥ម៉ែត្រ ​ឆ្លងកាត់ភូមិ ចំនួន៣ គឺភូមិផ្សារថ្មី​ ភូមិគំរូ​ និងភូមិ​អណ្តូងខ្លុង​ ក្នុងឃុំគំរូ​ ស្រុកថ្មពួក ដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹង វណ្ណះ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅ​ក្នុងឃុំគំរូនេះ ជួបការលំបាកក្នុងការធ្វើដំណើរទៅមក​ ដោយសារផ្លូវរងការខូចខាតព្រោះទឹកជំនន់​រយៈពេល​កន្លង។

លោកថា ​ការបើក​ការដ្ឋាន​ជួសជុលផ្លូវមួយខ្សែនេះឡើង ដើម្បីសម្រួលចរាចរណ៍ទៅមកឲ្យបានស្រួល​ឡើង​វិញ ក្នុងនោះមានគ្រឿងចក្រជាច្រើនគ្រឿង នឹងធ្វើការជួសជុលដោយប្រើរយៈពេលឲ្យខ្លីបំផុត​ដើម្បីឆាប់​បាន​ធ្វើចរាចរណ៍​ទៅមកបានស្រួល។

​​ក្រោយពីបញ្ចប់ការងារបើកការដ្ឋានជួសជុលរួច លោកជំទាវ ម៉ៅ ម៉ាល័យ ​និងក្រុមការងារ ​បានប្រគេន​ស៊ីម៉ង់១២តោន រួមជាមួយសសរ ចំនួន៦ដើម​ ដើម្បីកសាងព្រះវិហារ វត្តវេឡុវន្តភូមិផ្សារថ្មី​ ព្រមទាំងបាន​ចែក​ភួយដល់ប្រជាពលរដ្ឋ ផងដែរ៕
 
អត្ថបទ ៖ វ៉ាន់ ណាង


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម