ព័ត៌មានជាតិ
ស្ពានបាឡេមួយខ្សែក្នុងភូមិឡុំផាត់ រងការខូចខាតយ៉ាងដំណំ ដោយសារជំនន់ទឹកភ្លៀង
ក្បាលស្ពានបាឡេមួយកន្លែង ស្ថិតនៅភូមិឡុំ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីជំនន់ទឹកភ្លៀងបានហូរច្រោះបណ្តាលឱ្យបាក់ដីលើផ្នែកក្បាលស្ពានម្ខាង។
ស្ពានបាឡេមួយខ្សែនេះ គឺសម្រាប់ឱ្យប្រជាកសិករ ដឹកផលដំណាំយកមកលក់នៅលើទីផ្សារ ហើយក៏ជាស្ពានសម្រាប់ឱ្យប្អូនៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដើម្បីមកសាលារៀននាពេលកន្លងមកផងដែរ ដែលទីតាំងគឺឆ្លងកាត់អូរដារ ត្រង់ចំណុចខាងក្រោយសាលាបឋមសិក្សាឡុំផាត់។

កន្លងមក ក្បាលស្ពាននេះធ្លាប់បានប្រជាពលរដ្ឋយកលួសសំណាញ់ទៅហ៊ុមព័ទ្ធដើម្បីចាក់ដីទប់ក្បាលស្ពានម្តងរួចមកហើយដើម្បីទប់ដីកុំឱ្យបាក់ ប៉ុន្តែដោយសារទឹកជំនន់ម្តងទៀត បានធ្វើឱ្យទឹកហូរច្រោះបាក់ដីអស់ម្តងទៀត តែពេលនេះកាន់តែមានសភាពធ្ងន់ធ្ងរហើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានលើកឡើងថា ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើអោយលំនៅឋានប្រជាពលរដ្ឋមួយចំនួនត្រូវបានលិច និងផលដំណាំមួយចំនួនក៏ត្រូវលិចលង់ដែរ ប៉ុន្តែវាមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។

ពួកគាត់បានបន្តថា បើចាប់ពីថ្ងៃនេះទៅភ្លៀងនៅតែបន្តធ្លាក់ នោះផលដំណាំនិងផ្ទះពលរដ្ឋនឹងត្រូវលិចលង់កាន់តែធ្ងន់ហើយ ម៉្យាងទៀតពួកគាត់ក៏បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលក្បាលស្ពានមួយកន្លែងនោះផង ព្រោះបើមិនឆាប់ទប់ស្កាត់ទេ ប្រាកដជាខូចខាតទាំងស្រុងជាមិនខាន៕

អត្ថបទៈសោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល