ព័ត៌មានជាតិ
សិស្សជាង១៣ម៉ឺននាក់នៅភ្នំពេញ នឹងបានចូលរៀនវិញនៅសប្ដាហ៍ក្រោយ
បន្ទាប់ពីខកខានទៅសាលារៀនអស់ជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ៩ សិស្សជាង ១៣ម៉ឺននាក់នៅទូទាំងរាជធានីភ្នំពេញ នឹងបានចូលរៀនវិញនៅ ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា គ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញចំនួនជាង ២០០ ចាប់ពីកម្រិតអនុវិទ្យាល័យ ដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) នឹងបើកទ្វារឡើងវិញទទួលសិស្សានុសិស្សជាង ១៣ម៉ឺននាក់ ចូលរៀននៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ។

តាមរយៈបណ្តាញសង្គមហ្វេសបុកលោកបានសរសេរថា មានកិច្ចការជាច្រើន ដែលមន្ត្រីអាជ្ញាធរ មន្ត្រីសុខាភិបាល និងមន្ត្រីអប់រំត្រូវគិតគូរឱ្យបានម៉ត់ចត់ ក្នុងការអនុញ្ញាតឱ្យបើកទ្វារសាលារៀននេះ។
គ្រឹះស្ថានរដ្ឋនិងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឲ្យសិស្សានុសនុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានទាំងរដ្ឋនិងឯកជននឹងបើកដំណើរការឲ្យចូលរៀនចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញាឆ្នាំ២០២១នេះតទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាននិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល