Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន៖ចិន-អាស៊ាន​ត្រូវ​បន្ត​ពួត​ដៃ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​យក​ឈ្នះ​លើ​ជំងឺ​កូវីដ-១៩

បានផុស

នៅ

ថ្លែង​ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨​ឆ្នាំ២០២១​ក្រោម​ប្រធានបទ​«ការចែករំលែកកាលា​នុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោកនិងផ្លូវសមុទ្រដើម្បី កសាងសហគមន៍ចិន-អាស៊ាន​មួយ​សម្រាប់​អនាគតរួមគ្នា »តាមប្រព័ន្ធវីដេអូចាក់ផ្សាយថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១​នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ នេះ​ជា​សក្ខីកម្ម​នៃ​ភាព​ជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន​និង​បាន​នាំ​មក​នូវ​ការអភិវឌ្ឍលើ គ្រប់វិស័យនិងវិបុលភាពសម្រាប់ប្រជាជាតិនិងប្រជាជនអាស៊ាននិងចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងសូមអបអរសាទ​ចំពោះខួប​អនុស្សាវរីយ៍​លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាននិង ខួបនៃការ​ប្តេជ្ញា​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាពរវាងចិន-អាស៊ាន។ ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក​បាន​ក្លាយ​ជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាននិង ចិនក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់និង​បង្កើត​នូវ​កាលានុវត្តភាពថ្មីដើម្បីឈានទៅសម្រេច​បាននូវអនាគតរួមគ្នា​ប្រកបដោយ​វិបុលភាព​និង​បរិយាប័ន្ន​។

សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ជាទិសដៅទៅអនាគត,យល់ឃើញថាចិន-អាស៊ានត្រូវបន្ត​ពួត​ដៃ​គ្នា​ក្នុងការប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺកូវីដ-១៩ដើម្បីធានានិរន្តរ ភាពសកម្មភាពសង្គម-សេដ្ឋកិច្ចនិងការ​រស់រានមានជីវិតរបស់ប្រជាជន ។ ការប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈសកល​បែប​នេះ​ទាមទារនូវសាមគ្គីភាព,ការជឿទុកចិត្ត, ការគិតគូរនិងអនុវត្តរួមគ្នាប្រកបដោយ​ភាព​ហ្មត់​ចត់​និង​ក្រោមយន្តការពហុភាគី​និយម​និងគោរពច្បាប់អន្តរជាតិនិងអធិបតេយ្យ​ភាពរបស់​ប្រទេស​នីមួយ​ៗ ​។លើសពីនេះទៀត, ចិន-អាស៊ានត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុនិងពាណិជ្ជកម្មក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ​ក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារនិងរំហូរពាណិជ្ជកម្មសេរីក៏ដូចជាសម្រួលដល់រំហូរវិនិយោគដើម្បីអនុញ្ញាតឱ្យកម្ពុជាក៏ដូចជាប្រទេ សផ្សេងទៀត​ក្នុងតំបន់មាន​លទ្ធភាពអាច​ជំរុញ​ការនាំចេញ​ផលិតផលដែលមានសក្តានុពលនិងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បន្តថាក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា,​សូមថ្លែងអំណរគុណ​យ៉ាង​​ជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជាតាមរយៈជំនួយគ្រប់រូបភាពទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩សម្ភារបរិក្ខារ​ពេទ្យនិងជាពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ព្រមទាំងការ​ជួយសម្របសម្រួល​ដល់​ភាគី​កម្ពុជា​នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ ។

ជាមួយគ្នានេះខ្ញុំក៏សូមកោតសរសើរចំពោះរដ្ឋាភិបាលនិងប្រជាជន ចិនដែលបាននិងកំពុងចូល រួមយ៉ាងសកម្មនិងបំពេញតួនាទីឈានមុខនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងក្រប​ខណ្ឌ​សកល​តាម​រយៈការផលិតនិងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ​និង​ការ​ចែករំលែក​បទ​ពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ៕ ​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម