ព័ត៌មានជាតិ
មួយថ្ងៃម្សិលមិញ ភ្នំពេញរកឃើញអ្នកឆ្លងកូវីដដែលតា ៧៦ ករណី
រាជធានីភ្នំពេញ បានរកឃើញករណីឆ្លងកូវីដដែលតាចំនួន ៧៦ ករណីកាលពីម្សិលមិញ។ នេះបើតាមការបញ្ជាក់របសលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
កូវីដបំប្លែងខ្លួនបានរាតត្បាតនៅរាជធានីភ្នំពេញ ដែលបានរកឃើញលើអ្នកដំណើរមកពីបរទេស ពលករ ប្រជាជននៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ។
តាមតួលេខសរុបទូទាំងប្រទេសនៅថ្ងៃ ០៩ កញ្ញា ២០២១ ម្សិលមិញនេះ រកឃើញអ្នកឆ្លងកូវីដដែលតាបំប្លែងខ្លួនសរុបមានចំនួន ២៥២ ករណី។
យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៩ ខែកញ្ញា នេះ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B1.6I7-2(Delta) សរុបទាំងអស់ចំនួន ៣៧៣១ នាក់ ហើយបានប៉ះពាល់ដល់២៤ រាជធានី-ខេត្ត លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់