ព័ត៌មានជាតិ
រថយន្តធន់ធំកៀរម៉ូតូ និងកិនបុរសម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តធន់ធំបេីកមកពីក្រោយហេីយកៀរបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសជនរងគ្រោះឈ្មោះ ងុំ សុខហេង អាយុ ២៨ ឆ្នាំ ចំណែកសពបុរសមានឈ្មោះ រ័ត្ន ឧត្តម អាយុ ២៩ ឆ្នាំ មុខរបរ ជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្ក ភឿង វណ្ណាភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ន នៅភូមិថមល្អ ឃុំថមល្អ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធន់ធំពណ៌ខៀវ ធ្វេីដំណេីរមកពីក្រោយកៀរបណ្តាលឱ្យម៉ូតូដួលខ្ទៀតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ភ្លាមនោះរថយន្តបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់មហាវិថីវិមានឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានតែម្តង។
បច្ចុប្បន្ន សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់៕
អត្ថបទៈ សុខា
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?