Connect with us

ព័ត៌មានជាតិ

ប្រាសាទ​ជិត ១០០ នៅ​ខេត្ត​ស្ទឹង​ត្រែង​បាក់​បែក​ស្ទើររាបដល់ដី សល់​ប្រាសាទ​មួយ​ទុក​ឲ្យ​ភ្ញៀវ​ទស្សនា

បានផុស

នៅ

ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ ខេត្ត​ស្ទឹងត្រែង​ជា​ខេត្ត​មួយ​សំបូរ​តំបន់​អេកូទេសចរណ៍​ធម្មជាតិ ដោយ​មាន​ទន្លេ​មេគង្គ​ហូរកាត់​ចុះពីទឹកដីឡាវ។ ខេត្តទេសចរណ៍​មួយ​នេះ ក្រៅពី​មាន​តំបន់ធម្មជាតិ​ទាក់ទាញ​ភ្ញៀវទេសចរណ៍ ក៏​សំបូរ​សំណង់​បុរាណដ្ឋានជាច្រើន​មានប្រវត្តិ​រាប់ពាន់​ឆ្នាំ​។

បើ​តាមមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ខេត្ត​ស្ទឹង​ត្រែង​មាន​​សំណង់​បុរាណជា​ច្រើន តែ​ភាគច្រើន​បាន​បាត់រូបរាង ដោយសារ​អាយុកាលនិង​សង្រ្គាមបំផ្លិចបំផ្លាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ផុន ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខេត្តស្ទឹងត្រែង​នៅ​សល់​​តែ​ប្រាសាទ​ព្រះគោ ឬ​ប្រាសាទ​ស្រី ដែល​នៅ​សល់​រូបរាង​ ក្រៅពី​នោះ​​​បាក់បែក​ស្ទើរ​អស់​ទៅហើយ។

លោក​បន្តថា ប្រាសាទទូទាំង​ខេត្ត​ដែលមាន​ជិត ១០០ ​នៅ​​សល់តែ​គ្រឹះ​ប៉ុណ្ណោះ។ ប្រាសាទ​ព្រះគោ​ដែល​នៅ​សេសសល់​ក៏​មាន​ការ​​ខូចខាតច្រើន​​ នៅ​សល់​​រូបរាង​ប្រហែល​ ៤០​ភាគរយ​។

បើ​តាមមន្រ្តី​រូប​េនះ សំណង់​ប្រាសាទ​ជាង ១០០ ​បាន​ខូចខាតដោយសារ​​អាយុកាល តែ​ក៏​មាន​ប្រាសាទ​​​មួយ​ចំនួន​ រងគ្រោះ​​ក្នុង​សម័យ​សង្រ្គាម​ដោយ​មាន​ជនល្មើស​គាស់កកាយបំផ្លិចបំផ្លាញ។

ប្រាសាទព្រះគោ ​មានទីតាំង​​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែងប្រហែល ១២​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់។

បើ​តាម​លោក​សោម ផុន ប្រាសាទ​ព្រះ​គោកសាង​ឡើង​នៅ​មុនសម័យ​​អង្គរ គឺ​សម័យ​ចេនឡា ក្នុង​សតវត្សរ៍​ទី​៧ ចូល​ដល់​សតវត្សរ៍​ទី​៨ នៃ​គ.ស សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា។ ប្រាសាទនេះ​កសាង​ឡើង​ក្នុង​រចនាបថ​ឥដ្ឋ​ក្រហម និង​ថ្ម​បាយ​ក្រៀម។ ដោយសារ​មាន​ការ​គំរាម​កំហែង​ពី​កត្តា​ធម្មជាតិ ជន​ខិលខូច ការ​ជីក​គាស់​កាយ​រក​កំណប់ ព្រម​ទាំង​កត្តា​សង្គ្រាម ធ្វើ​ឲ្យ​ប្រាសាទនិង​រូប​បដិមា​ព្រះ​គោ បែក​បាក់​ប្រេះស្រាំ​យ៉ាង​ខ្លាំង។

​ឯកសារ​បាន​បង្ហាញ​ថា ​ប្រាសាទ​ព្រះគោមាន​បណ្តោយ​ប្រហែល ៩​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ ព្រម​ទាំង​កម្ពស់ ៧​ម៉ែត្រ។ ​តួប្រាសាទ ធ្វើអំពីឥដ្ឋក្រហម និងថ្មបាយក្រៀម ប៉ុន្តែបច្ចុប្បន្នបានបាក់ទ្រុឌទ្រោមស្ទើរទាំងស្រុងទៅហើយ។ មានផ្នែកជាច្រើននៃតួប្រាសាទ បានបាក់រលំធ្លាក់រាយប៉ាយ។ នៅ​​ខាង​មុខប្រាសាទ​ចម្ងាយ​ជាង ១០​ម៉ែត្រ​ក៏​មាន​បដិមា​រូប​ព្រះ​គោ បែក​បាក់​ចំហៀង​ខ្លួន​ខាង​ស្តាំ ដែល​ជន​ខិលខូច​បំផ្លាញ​​ក្នុង​សម័យ​សង្រ្គាម។ ទោះជាយ៉ាងនេះក្តី នៅតែឃើញមានវត្តមានប្រជាជនមកពីទីឆ្ងាយជិត នាំគ្នាមកគោរពបូជាផ្សេងៗទៅតាមបែបសាសនា​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម