Connect with us

ព័ត៌មានជាតិ

នគរបាល បង្កឲ្យមានអំពើហិង្សាលើយុវតីម្នាក់ ត្រូវបានបញ្ជូនទៅតុលាការហើយ

បានផុស

នៅ

នគរបាលម្នាក់ ដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សង្ស័យបង្កឲ្យមានអំពើហិង្សា នៅលើនារីម្នាក់ កាល​ពី​យប់ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវមានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការហើយ នៅព្រឹកថ្ងៃសុក្រនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍​ប្រាប់​អ្នកសារ​ព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា មន្ត្រីនគរបាល ដែលសង្ស័យ​អនុវត្ត​ច្បាប់ចរាចរណ៍ បង្កឲ្យមានអំពើហិង្សានោះ នៅតែអះអាងថា រូបខ្លួនគ្រាន់តែចេញលើកដៃ ដើម្បីរារាំងអ្នកមិន​អនុវត្ត​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ ហើយនារីដែលរងគ្រោះ គឺរងរបួសដោយសារដួលប៉ុណ្ណោះ។ ចំណែកឯ ខាងនារីដែ​លរងរបួស នៅតែអះ​អាងថា សមត្ថកិច្ចរូបនោះ បានប្រើហិង្សាលើខ្លួន។ ដូច្នេះមិនមានការ សម្របសម្រួលត្រូវរ៉ូវគ្នា​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមថា នៅព្រឹកនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនមន្ត្រីន​គរ​បា​ល ដែលសង្ស័យបង្កឲ្យមានអំពើហិង្សានោះ ទៅតុលាការហើយ។ រីឯបុរសម្នាក់ និងនារីម្នាក់ ដែលបើក​បរល្មើស​ច្បាប់​ច​រាចរណ៍ មិនពាក់មួកសុវត្ថិភាព ហើយបើកគេចពីសមត្ថកិច្ចនោះ ក៏ត្រូវរងការពិន័យ ឬក៏អាច​​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បានដែរ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិនអាចបញ្ជាក់អំពីចំណាត់កា​របែប​​ណានៅឡើយទេ​ ចំពោះមន្ត្រីនគរបាល ដែលសង្ស័យអនុវត្តច្បាប់ចរាចរណ៍ បង្កឲ្យមានអំពើហិង្សានោះ ព្រោះជា​សិទ្ធិ​​សម្រេច របស់តុលាការ។

សូមជម្រាបថា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ ប៉ះទង្គិចរវាងនគរបាលម្នាក់ និងប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍២នាក់​ ដោយក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ រងរបួសបែកក្បាល​។ នារីរងគ្រោះ ដែលរងរបួស បែកក្បាលនោះ មានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅបុរីលឹម ឈាង ហោចំការដូង។ ចំណែកឯសមត្ថកិច្ច ដែលសង្ស័យយកអាយកូម វាយចំក្បាលនារីរូបនោះ មានឈ្មោះ ម៉ាត់ ពិសី។

បើ​តាមសេច​ក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា​ ដោយមិនមានមួកសុវត្ថិភាព​ ហើយពេលជួបនគរបាល ដែលកំពុងត្រួតពិនិត្យអនុវត្តច្បាប់​ ក៏ព្យាយាមជិះគេច។ តែត្រូវបានគេអះ​អាង​ថា មន្ត្រីនគរបាល បានប្រើអាយកូម វាយសម្តៅបុរសជាអ្នកឌុប​ តែមិនត្រូវអ្នកឌុបទេ​ បែរជាត្រូវនារីខាងក្រោយទៅវិញ ដែលបង្កឲ្យ​មាន​ការភ្ញាក់ផ្អើលជាខ្លាំង។ តែទោះជាបែបនេះក្ដី មន្ត្រីនគរបាលរូបនេះ បានអះអាងថា រូបខ្លួនគ្រាន់តែចេញលើកដៃ ដើម្បីរារាំងអ្នក មិនអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ។ រីឯស្ត្រីដែលរងរបួស នៅតែអះអាងថា សមត្ថកិច្ចរូបនោះ បានប្រើហិង្សាលើខ្លួន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៩ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម