ព័ត៌មានជាតិ
ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart
ដើម្បីចូលរួមលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និង អនុស្សាវរីយ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើង ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកម្សាន្តលើទូរសព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។

កម្មវិធីកម្សាន្តនេះ ក៏មានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ទូរសព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកាឆ្លាតវៃ ទូរទស្សន៍ ទិន្នន័យអ៊ិនធីណិត និងទឹកប្រាក់ក្នុងគណនីចម្បងផងដែរ។ ហើយរាល់ការចូលរួមលេងកម្មវិធី SmartNas បោះបាយបិណ្ឌ នឹងធានាថា ឈ្នះរង្វាន់ចំនួនមួយជានិច្ច ១០០ ភាគរយតែម្ដង!

ជារៀងរាល់ថ្ងៃ អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុន (Prepaid) ដែលលេខទូរសព្ទដៃរបស់ខ្លួនកំពុងដំណើរការ នឹងទទួលបានបាយបិណ្ឌសម្រាប់បោះមួយដងក្នុងមួយថ្ងៃ។ ហើយកាន់តែពិសេសជាងនេះ អតិថិជនអាចទទួលបានបាយបិណ្ឌបន្ថែម១ដង ដោយគ្រាន់តែ៖
- បញ្ចូលលុយ 5,000 រៀលម្តង តាមរយៈកាតកោស ឬ e-top up
- អតិថិជន Smart @Home បញ្ចូលលុយ 5 ដុល្លារម្តង
កម្មវិធីនេះនឹងធ្វើឡើងពីថ្ងៃទី០៩ ខែកញ្ញា រហូតដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ដើម្បីចូលរួមលេង គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី SmartNas ជាការស្រេច។ លោកអ្នកអាច ដោនឡូតកម្មវិធី SmartNas ជំនាន់ថ្មីតាមរយៈលីញនេះ http://smarturl.it/SmartNas?IQid=facebook ឬចូលទៅកាន់កម្មវីធី App Store របស់ iOS ឬ Play Store របស់ Android ។
លើសពីនេះទៀត អតិថិជនក៏មានជម្រើសក្នុងការទិញបាយបិណ្ឌ ដើម្បីបន្តការផ្សងសំណាងឈ្នះរង្វាន់ធំដ៏ទៃទៀតផងដែរ៖

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart ឈានមុខគេក្នុងការខិតខំស្វែងរកនៅកម្មវិធីថ្មីៗជាច្រើន ដើម្បីជំរុញដល់ការរស់នៅបែបឌីជីថល ជាមួយសេវាកម្មបន្ថែមជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង ភាពជិតស្និត បង្កើនភាពសប្បាយរីករាយជូនចំពោះអតិថិជនរបស់ខ្លួន។ កន្លងមកនេះ ក្រុមហ៊ុនក៏បានពាំនាំនូវកម្មវិធីកីឡាអេឡិចត្រូនិកផ្សេងទៀត ដើម្បីផ្ដល់ជូនដល់អតិថិជនផងដែរ ហើយនឹងសហការជាមួយដៃគូផ្សេងៗដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ១ជាមួយកី្ដស្រលាញ់ក្នុងប្រទេសកម្ពុជា។
ដើម្បីបន្ថែមភាពរីករាយក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ក្រុមហ៊ុន ក៏នឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេងបោះបាយបិណ្ឌ ជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី ដែលរង្វាន់ពិសេសមានដូចជា ទូរសព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកាឆ្លាតវៃ OPPO Watch និងកាមេរ៉ាសុវត្ថិភាពបំពាក់ជាមួយអិុនធឺណិត Smart IoT WIFI HD 360 Camera។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មឌីជីថលថ្មីៗពីក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕ https://web.facebook.com/watch/?v=370544508058462
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ