Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលក្មេងអាយុ១ឆ្នាំរលាកសួតធ្ងន់ធ្ងរបានដោយ​ជោគ​ជ័យ​

បានផុស

នៅ

បើតាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក​Dr beat richner នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​ថា​ មានក្មេងប្រុស​តូច​អាយុ​១​ឆ្នាំ និង​មាន​ទំងន់​៧​គីឡូក្រាម មកពី​ខេត្តព្រៃវែង​បានមក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ហើយ​បាន​រកឃើញថា​​ មាន​ជំងឺ​បេះដូង​ចំហ ​សរសៃឈាម​ក្រហម ​ឆ្លង​ចូលក្នុង​សរសៃឈាម​សួត​(PDA). ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុស​នេះ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​ព្យាបាល​បន្ត នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧(​គន្ធបុប្ផា​ទី​៣) នៅ​ខេត្តសៀមរាប ​ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស​បេះដូងតាម​វិធី​បាញ់​ភ្ជិត ដោយ​មិនបាច់​វះកាត់ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដោយ​ជោគជ័យ​។​ ១​ថ្ងៃក្រោយ​ការ​ភ្ជិត​ក្មេងប្រុស​ម្នាក់នេះ មាន​សុខ​ភាពល្អ​ហើយ​អាច​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។​

រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​ការបរិច្ចាគ​តូច​ឬ​ធំ គឺ​ពិតជា​បាន​ជួយ​ព្យាបាល សង្គ្រោះ​និង​ការពារ​ជីវិត អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វីស តាំងពី​ឆ្នាំ​១៩៩២​មក​ម្លេះ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម