ព័ត៌មានជាតិ
អត់លុយទិញទឹកដោះគោឲ្យកូន ដើរដោះក្បាលរ៉ូប៊ីណេតាមសួនថ្លឹងគីឡូលក់
ជនសង្ស័យម្នាក់ត្រូវសន្តិសុខឯកជននិងអ្នកឃើញហេតុការនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីដើរលួចដោះក្បាលរ៉ូប៊ីណេបិទបើកទឹកនៅតាមសួនសាធារណៈទៅថ្លឹងគីឡូលក់ព្រោះតែអត់លុយទិញទឹកដោះគោឲ្យកូន។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ករណីដែលបានឃាត់ខ្លួនជនសង្ស័យនេះ ដោយសារជនសង្ស័យបានលួចដោះក្បាលរ៉ូប៊ីណេបិទប់កទឹក នៅចំណុចសួនច្បារសាធារណៈ ផ្លូវលេខ១៦៩ កែង៨២ ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានខ្ចីម៉ូតូបងស្រីរបស់ខ្លួនដែលទើបតែបង់រំលោះបាន៤ខែ ជិះធ្វើសកម្មភាពដើរដោះក្បាលរ៉ូប៊ីណេ ហើយក៏ត្រូវសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
តាមការសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនបានលួចដោះក្បាលរ៉ូប៊ីណេបិទបើកទឹកនេះ គឺដើម្បីយកទៅលក់ថ្លឹងគីឡូក្នុងមួយគីឡូមួយម៉ឺនរៀល ដើម្បីបានលុយយកទៅទិញទឹកដោះគោឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺទន់ដៃទន់ជើងញ៉ាំតែប៉ុណ្ណោះ ដោយសារតែរូបគេគ្មានលទ្ធភាពរកលុយបាន។
ជនសង្ស័យឈ្មោះ លេន ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្បាលរ៉ូប៊ីណេសម្រាប់បិតបើកទឹកចំនួន០៥ កន្ត្រៃដងជ័រ ពណ៌ក្រហម សម្រាប់កាត់មួយ ទួរណឺវ៉ីសចំនួន០២ដើម ម៉ាឡេតលេខ៣០០mm មួយ កាបូបស្ពាយពីក្រោយ ពណ៌ទឹកប៊ិចមួយ និងម៉ូតូមួយគ្រឿងម៉ាក HONDA Scoopy I ពណ៌ស ស្លាកលេខ ភ្នំពេញ 1IQ-7231 លេខតួលេខម៉ាស៊ីន 8209803។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌពេញដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង