Connect with us

ព័ត៌មានជាតិ

បើកបរ គេចចេញពីគោលដៅ អនុវត្តច្បាប់ចរាចរណ៍ ត្រូវពិន័យកម្រិតណា?

បានផុស

នៅ

កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក តែសង្ស័យបង្កឲ្យមាន​អំពើ​ហិង្សា បង្កឲ្យនារីម្នាក់រងរបួសបែកក្បាល។ បច្ចុប្បន្នមន្ត្រីនគរបាលម្នាក់ ដែលសង្ស័យថា បានប្រើវិទ្យុទាក់ទង វាយ​ចំក្បាលនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តច្បាប់ហើយ។ ចំណែកនារីរង​របួស និងអ្នកបើកបរម៉ូតូម្នាក់ទៀត ដែលបើកបរមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ ហើយបើកគេចពីនគរបាលនោះ ក៏ត្រូវរងការពិន័យ ឬក៏អាច​​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បានដែរ។ តើការបើកបរយានយន្ត គេចចេញពីការអនុវត្តច្បាប់​ចរាចរណ៍ អាចត្រូវរងពិន័យ ឬក៏ត្រូវផ្ដន្ទាទោសដែរឬទេ?

នៅក្នុងជំពូកទី១០ ស្ដីពី​ ទោសប្បបញ្ញត្តិ នៃច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវបានធ្វើវិសោធនកម្ម នៅឆ្នាំ២០​១៧ ត្រង់មាត្រា៧៦ បានចែងថា ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ដពិនិត្យជាតិអាល់ ឬសារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ថ្ងៃទៅ១ (មួយ) ខែ និងពិន័យជាប្រាក់ពី១០០ ០០០ (មួយសែន) រៀលទៅ ៨០០ ០០០(ប្រាំបីសែន) រៀល។ ត្រូវផ្ដន្ទាទោសដូចកថាខណ្ឌទី១ខាងលើ ចំពោះអ្នកបើកបរណា ដែលមិនព្រមឲ្យធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់យាន ឬ​ធ្វើតេស្ដពិនិត្យ ជាតិអាល់កុល ឬសារធាតុញៀន។

ចំណែក​នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៤១ ស្ដីពី បទបដិសេធមិនស្ដាប់បង្គាប់​បញ្ជា បានសរសេរថា អ្នកបើកបរយានជំនិះណាមួយ ដែលមិនព្រមស្ដាប់បង្គាប់បញ្ជាឲ្យឈប់ របស់នគរបាល ឬកង​រាជអាវុធហត្ថ ដែលមានឯកសណ្ឋាន ឬសញ្ញាសម្គាល់យ៉ាងច្បាស់ របស់នគរបាល ឬកងរាជអាវុធហត្ថ ដើម្បីស្វែង​រក​ភស្ដុតាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៦ (ប្រាំមួយ) ថ្ងៃ ទៅ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០ ០០០ (មួយ​ម៉ឺន) រៀល ទៅ៥០០ ០០០ (ប្រាំសែន) រៀល។ រីឯមាត្រា ៥៤២ ស្ដីពី បទបដិ សេធរបស់អ្នកបើកបរ ក្នុងការទទួលការពិនិត្យ បានសរសេរថា ត្រូវផ្ដន្ទាទោសដាក់​ពន្ធ​នាគារ ពី៦ (ប្រាំមួយ) ថ្ងៃ ទៅ៣ (បី) និងពិន័យជាប្រាបក់ ១០ ០០០ (មួយម៉ឺន) រៀល ទៅ ៥០០​ ០០០ (ប្រាំ​សែ​​ន) រៀល អ្នកបើកបរយានជំនិះណាមួយ ដែលមិនព្រមដាក់ខ្លួន ឲ្យធ្វើការត្រួតពិនិត្យលើយាន ឬលើខ្លួនទេ កា​ល​បើការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកភស្ដុតាង ដោយនគរបាល ឬកងរាជអាវុធហត្ថ ដែលមាន​ឯក​ណ្ឋាន ឬសញ្ញាសម្គាល់យ៉ាងច្បាស់ របស់នគរបាល ឬកងរាជអាវុធហត្ថនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម