ព័ត៌មានជាតិ
បញ្ជូនជនជាប់ចោទ ២ករណីផ្សេងគ្នា ចាប់រំលោភអនីតិជន និងគ្រឿងញៀន ចូលពន្ធនាគារកុំព្រហើនពេក
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១បន្ទាប់ពីធ្វើការចាប់ខ្លួន ក្នុងករណីចាប់រំលោភអនីតិជន និងគ្រឿងញៀនរួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ៖
១.ឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ឃ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២.ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួររំលឹកដែរថា ជនសង្ស័យទាំងពីរនាក់ខាងលើ ដំបូងឡើយត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យបានសារភាពបន្តថា ខ្លួន និងបក្ខពួក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាច្រើនលើកច្រើនសារមកហើយ ចុងក្រោយ ខណៈដែលកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។
ក្រោយពេលជនសង្ស័យ កំពុងត្រូវបានជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបំពេញនីតិវិធីនិងកសាងសំណុំរឿង នោះស្រាប់តែមានគ្រួសារមួយ មកដាក់ពាក្យបណ្តឹងអំពីកូនស្រីរបស់គាត់ ជាអនីតិជនអាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ រឿន សារ៉ាយ ចាប់រំលោភ ដែលកូនស្រីរបស់គាត់បានលាក់បាំង រហូតដល់មានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ទើបមានគេប្រាប់គាត់ថា ធ្លាប់បានឃើញកូនស្រីគាត់ត្រូវបានគេដឹកម៉ូតូ យកចូលបន្ទប់ជនសង្ស័យ ទើបគាត់បង្ខំសួរកូនស្រីដឹងរឿងថា ត្រូវបានជនសង្ស័យចាប់រំលោភមែន។
ដោយពិនិត្យឃើញមានតម្រុយពិរុទ្ធភាព ករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន ក៏បានប្រគល់ជនសង្ស័យ ឲ្យទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ រឿន សារ៉ាយ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានលួងលោម នារីរងគ្រោះដើម្បីធ្វើសកម្មភាព សេពសន្ថវៈពិតប្រាកដមែន ដោយខ្ចីបន្ទប់ជួលរបស់ឈ្មោះ សុខ ណាវីន ត្រូវជាប្អូនធម៌របស់ខ្លួន ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីធ្វើសកម្មភាពរំលោភ។ បន្ទាប់ពីធ្វើសកម្មភាពរួចខ្លួនបានពឹងឲ្យឈ្មោះ សុខ ណាវីន ដឹកនារីរងគ្រោះទៅផ្ទះវិញ។ ខ្លួនជាមួយនារីរងគ្រោះបានស្គាល់គ្នាជិត១ខែហើយ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង