ព័ត៌មានជាតិ
ខេត្តកំពង់ចាម នឹងបើកឲ្យសិស្ស ចាប់ពីអនុវិទ្យាល័យឡើងទៅ ចូលរៀននៅថ្ងៃទី២០ កញ្ញាខាងមុខ
អភិបាលខេត្ត កំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេចបើកឲ្យសិស្ស ចាប់ពីអនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិកៈ ចូលសិក្សានៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ហើយរហូតដល់ថ្ងៃទី១១ ខែតុលា ទើបបើកឲ្យសិស្សថ្នាក់បឋម ចូលរៀន តាមក្រោយ។
លោកអភិបាលខេត្ត បានសម្រេចដូច្នេះ បន្ទាប់ពីបានពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីការបើក គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម នឹងបើកឲ្យសិស្សចូលរៀន ចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី.១ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិក: ចូលរៀននៅ ថ្ងៃទី២០ ខែកញ្ញា និងដំណាក់កាលទី.២ ឲ្យសិស្សថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ដែលការសម្រេចឲ្យសិស្ស ចាប់ពីអនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគេ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រួចហើយ។
ម្យ៉ាងទៀតពួកគេ ស្ថិតនៅក្នុងវ័យមួយ ដែលទទួលបានការអប់រំច្រើន អំពីវិធានការ ការពារការឆ្លង រាលដាលនៃជំងឺ កូវីដ-១៩ ហើយនៅដំណាក់កាលទី២នេះ គឺដោយទុកឱកាសឲ្យលោកគ្រូ-អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជាអាជ្ញាធរដែនដី បានរៀបចំយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងពួកគេឲ្យបានល្អសិន ដោយហេតុថា សិស្សថ្នាក់បឋម គឺនៅតូចៗ ដែល ពិបាកគ្រប់គ្រង។
យោងតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ចាម សម្រាប់គ្រឹះស្ថានសិក្សាសាធារ ណៈ និងឯកជន ដែលត្រូវស្នើបើកឲ្យដំណើរនោះរួមមាន៖ បឋមសិក្សា ចំនួន៣៥៤, អនុវិទ្យាល័យ ចំនួន៨១, វិទ្យាល័យ ចំនួន៤២, និងគ្រឹះស្ថានសិក្សាឯកជន ចំនួន៣១កន្លែង៕
អត្ថបទ៖ ហុង ម៉េងហៀ





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍