ព័ត៌មានជាតិ
សាលារៀនមួយចំនួន នៅខេត្តបន្ទាយមានជ័យ មិនអាចបើកបាន ដោយសារបញ្ហាកូវីដបំប្លែងថ្មី Delta
ខេត្តបន្ទាយមានជ័យ មួយរយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ និងគួរឲ្យព្រួយបារម្ភ នៅការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា (Delta)ជាហេតុធ្វើឲ្យគម្រោងបើកសាលាមួយចំនួន ក្នុងខេត្តក៏មានការប៉ះពាល់ផងដែរ ។
តាមការឲ្យដឹងពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា កត្តានៃការរកឃើញបន្ថែម នូវអ្នកឆ្លងវីរុសបំប្លែងថ្មីដែលតា អាជ្ញាធរនឹងបើក ឲ្យសិស្សចូលរៀនតែប្រមាណជាង ៦០ភាគរយ នៃផែនការ ចំពោះសាលាដែលបានគ្រោងទុក ហើយសាលាទាំងអស់នោះនៅឆ្ងាយៗ មិនមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែសាលាដែលបានផ្អាក គឺរៀនតាមអនឡាញ។
ឯកឧត្តមបានបន្តថា ចំពោះខេត្តបន្ទាយមានជ័យ គឺមានគម្រោង បើកឲ្យសិស្សចូលរៀនវិញ នៅថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយខេត្តក៏បានដាក់សំណើនេះ ស្នើសូមទៅឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួចរាល់ហើយដែរ។ នៅក្នុងខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សាមានចំនួន២១ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង។ សាលាមធ្យមសិក្សាមានចំនួន៨៤សាលា និងសាលាវិទ្យាល័យមួយចំនួន រួមទាំងសាលាឯកជនជាច្រើនកន្លែងទៀត។ ដោយគម្រោងរបស់ខេត្ត នឹងមានការបើកឲ្យសិស្សចូលរៀនធម្មតា តាមបរិបទកូវីដ១៩ ការរៀនតាមបណ្ដុំ និងរៀនតាមអនឡាញ។



យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៨២៧ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលរកឃើញចំនួន ១ ២៥៦ករណី ។
ទន្ទឹមនឹងការបន្តរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មីដែលតានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តបំរាមគោចរនៅពេលយប់ ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែករណីមួយចំនួន ។ ដោយបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕
អត្ថបទ៖ ពៅ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត