ព័ត៌មានជាតិ
ធនាគារកាណាឌីយ៉ា ក.អ ទទួលបានកញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើកគណនីប្រតិបត្តិការ នៅសាខាបឹងកេងកង
ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកងរបស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក យើងសង្កេតឃើញថាសាខាថ្មី ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន រួមទាំងការបង្ហាញការចាប់អារម្មណ៍ និងពេញចិត្តទៅលើបទពិសោធន៍ដ៏ថ្មីស្រឡាង លើផ្នែកបច្ចេកវិទ្យាធនាគារដ៏ទំនើប របស់ធនាគារ កាណាឌីយ៉ា ផងដែរ។
ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រសាខាថ្មី ព្រមគ្នាជាមួយនឹងការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ រាល់ការបើកគណនីប្រតិបត្តិការនៅសាខាបឹងកេងកង អតិថិជននឹងទទួលបាននូវ កញ្ចប់កាដូប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ $3, ការបញ្ចុះតម្លៃ $5 លើ Food Delivery App, និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ។
គួររំលឹកផងដែរថា សាខាបឹងកេងកង ដែលបានលេចរូបរាងឡើង នៅក្នុងអគារ Amass Central Tower, ផ្លូវ ៦៣, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញនេះ ត្រុវបានបើកជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ជាមួយនឹងរូបរាងរចនាបែបផែនថ្មី ទំនើប បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចុងក្រោយ ជាហេតុបង្កភាពងាយស្រួលដល់អតិថិជនមួយកម្រិតទៀត ក្នុងការស្វែងរកព័ត៌មានអំពីសេវាកម្មហិរញ្ញវត្ថុផ្សេងៗ របស់ធនាគារ កាណាឌីយ៉ា។ ជាមួយនឹងម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ជាង ១០ តម្រៀបគ្នា នឹងជួយបង្កើនល្បឿននៃតម្រូវការសេវាកម្មហិរញ្ញវត្ថុ ដក-ដាក់ប្រាក់ របស់អតិថិជនកាន់តែរហ័ស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមការងាររបស់យើង លោកស្រី ឈីម សុជាតា តាមរយៈលេខ ០១២ ៨៨៨ ០៣៨ ឬមជ្ឈមណ្ឌលសេវាកម្ម ២៤ ម៉ោងរបស់យើងតាមរយៈលេខ ០២៣ ៨៦៨ ២២២៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល