ព័ត៌មានជាតិ
ចាក់សម្លាប់ប្ដីប្រពន្ធពីរនាក់ក្នុងអាផាតមិនមួយកន្លែង នៅសង្កាត់បឹងត្របែក
អំពើឃាតកម្មដ៏សាហាវមួយបានកើតឡើងដោយបណ្តាលអោយមានមនុស្សប្រុសស្រី០២នាក់ បានស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតដែលជាឃាតករត្រូវរងរបួសធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្នុងអាផាតមិនដ៏ធំមួយកន្លែង មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះប្រុសស្រីទាំង០២ដែលបានស្លាប់ ( ប្តីប្រពន្ធ ) និងឃាត.ក ដែលបានចាក់សម្លាប់ម្នាក់ គឺពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណទាំងអស់ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ជនសង្ស័យជាឃាត.ក ប្រដាប់ដោយកាំបិតបានឡើងទៅធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ០២នាក់ខាងលើដល់ក្នុងបន្ទប់ ស្ថិតនៅជាន់ទី២ នៃអាគារអាផាតមិន បណ្តាលដេកស្លាប់ក្នុងថ្លុកឈាម ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យមិនបានព្យាយាមរត់គេចឡើយ គឺបានលោតពីលើជាន់ទី២ចុះទៅក្រោម បណ្តាលអោយរងរបួសធ្ងន់ធ្ងររណូករណែលក្នុងថ្លុកឈាមផងដែរ ។
ភ្លាមៗបន្ទាប់ពីកើតហេតុ ពលរដ្ឋរស់នៅក្នុងអាគារខាងលើដែលបានឃើញហេតុការណ៍ បានរាយ ការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មានហើយនោះ កង កម្លាំងសមត្ថកិច្ចចម្រុះបានចុះដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យអោយមកទទួលយកជនសង្ស័យយកទៅសង្គ្រោះ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចដែលបានចុះអន្តរាគមន៍ មានកម្លាំងនគរបាល រួមទាំងកម្លាំងកងរាជអាវុធហត្ថថ្នាក់ខណ្ឌ និងរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់ទីតាំងធ្វើការពិនិត្យពិច័យ និងបើកការស្រាវជ្រាវជុំវិញ អំពើឃាតកម្មដ៏សាហាវនេះផងដែរ ថាតើផ្តើមចេញពីមូលហេតុអ្វីមុនឈានដល់ការចាក់សម្លាប់យ៉ាងសាហាវបែបនេះ ?
គួរបញ្ជាក់ថា បើតាមប្រភពពីបុរសម្នាក់ដែលរស់នៅក្នុងអគារអាផាតមិនខាងលើដែរ បានប្រាប់អោយដឹងថា ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ និងជនសង្ស័យ គឺជាសាច់ញាតិនឹងគ្នា ហើយពួកគេគឺជាជនជាតិហ្វីលីពិនទាំង០៣នាក់ ។ យ៉ាងណាមិញប្រភពនេះ ពុំទាន់ច្បាស់ការណ៍មួយរយភាគរយនៅឡើយនោះទេ ខណៈដែលករណីនេះ ក្រុមសមត្ថកិច្ចជំនាញទាំងអស់មិនទាន់មានការបញ្ជាក់ណាមួយមកកាន់ក្រុមអ្នកសារព័ត៌មាននៅឡើយនោះទេ។

ដោយឡែក ស្ថានភាពជុំវិញតំបន់កើតហេតុ គឺមានការរុំព័ទ្ធខ្សែមិនអនុញ្ញាត្តអោយមានការចេញចូលផ្តេសផ្តាសឡើយ ដោយមានកម្លាំងកងរាជអាវុធហត្ថ ឈរចាំការពារសន្តិសុខជុំវិញនោះ ដើម្បីអាចអោយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ធ្វើការពិនិត្យវិច័យលើសាកសពដែលស្លាប់នៅខាងក្នុង ៕
អត្ថបទ៖ លីហេង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ