Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​ ចេញ​ញត្តិ​បដិសេធ​ចំពោះ​ផេក​មួយ​ ដែល​បង្ហោះ​​សារ​បង្អាប់​បង្អោន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រីរាជការ​​

បានផុស

នៅ

កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ញត្តិ​បដិ​សេធ​ចំពោះ​ម្ចាស់​អាខោន​ហ្វេសប៊ុក​ផេក​មួយ​ ដែល​ធ្វើការ​បង្ហោះ​​សារ​នូវ​ពាក្យពេចន៍​មិន​ថ្លៃថ្នូរ​ និង​បង្អាប់បង្អោន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រីរាជការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ញត្តិ​បដិសេធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​រាជការ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រភព​ព័ត៌មាន​ហ្វេសប៊ុក​ផេកឈ្មោះ ​Iman-KH ដែលបាន​បង្ហោះ​កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​មក​។

ខ្លឹមសារ​ដែល​ម្ចាស់​អាខោន​ហ្វេសប៊ុក​ខាង​លើ​​ធ្វើការ​បង្ហោះ​បាន​រៀបរាប់​ថា ចង់​ចិញ្ចឹម​ឪម៉ាល់​ទុក​ទទួល​ស្វាគមន៍​ប្រតិភូ-អ-កសិកម្ម ដើម្បី​ឲ្យ​ទិច​ពួក​ហ្នឹង​ឲ្យ​ហើម​ប្លោក​គ្រប់ៗគ្នា​បាន​ម្តង កុំ​ឲ្យ​ដេក​ស៊ី​ប្រាក់​ខែ តែ​មិន​ជួយ​ដោះស្រាយ​បញ្ហា​របស់​កសិករ​ឡើយ​។ ស្រូវ​ចុះ​ថោក ព្រោះ​ស្រូវ​មាន​គុណភាព​អន់​។ ម៉េច​មិន​ថា​ស្រូវ​អន់​ព្រោះ​មន្ត្រី​ចោលម្សៀត​ខ្លះ​ផង​។

យ៉ាងណាមិញ ក្រោយ​ការ​បង្ហោះ​បំផ្លើស បំប៉ោង​ព័ត៌មាន​មិន​ពិត​ពី​បុរស​ខាង​លើ​នោះ​រួច​មក មន្ត្រី​រាជ​ការ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ថ្កោលទោស​ចំពោះ​ម្ចាស់​អាខោន​ហ្វេស​ប៊ុក​ផេក​ឈ្មោះ ​IMan-KH ​ដែល​បាន​ធ្វើការ​បង្ហោះ​​សារ​បង្អាប់បង្អោន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជការ និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ មេត្តា​ជួយ​អន្តរាគមន៍​វែកមុខ​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ផេក​ខាងលើ​ដែល​ជា​មនុស្ស​អសីលធម៌ និង​មាន​ពាក្យ​សំដី​មិន​ថ្លៃថ្នូរ ដើម្បី​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕​​

អត្ថបទ ៖ នាងតូច

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី គ្មាន​ទុក​ សុខ ធី​ ក្នុង​ភ្នែក​បន្តិច​សោះ ខណៈ​ស្អែក​​នេះ​សង្ឃឹម​ ១០០%​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ស្រូវថៃ
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ពិភាក្សា​ជាមួយ​ឥណ្ឌា វៀតណាម ​​​ដោះស្រាយការធ្លាក់ចុះតម្លៃ​អង្ករ

កីឡា២ ម៉ោង មុន

Thiago ដាក់គោលដៅពាក់ទង់ជាតិកម្ពុជា ប្រកួតនៅ UFC ដោយ​សម្ងំហាត់​នៅ​ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ត្រី​បរិស្ថាន​ឥណ្ឌូណេស៊ី​រកឃើញ​​មូលហេតុ​ជន់លិច​ ​ព្រោះ​ការរំលោភ​​និង​ប្រើប្រាស់​ដី​​​​រក្សា​ទឹក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម