ព័ត៌មានជាតិ
ក្រសួងកសិកម្ម ចេញញត្តិបដិសេធចំពោះផេកមួយ ដែលបង្ហោះសារបង្អាប់បង្អោនកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញញត្តិបដិសេធចំពោះម្ចាស់អាខោនហ្វេសប៊ុកផេកមួយ ដែលធ្វើការបង្ហោះសារនូវពាក្យពេចន៍មិនថ្លៃថ្នូរ និងបង្អាប់បង្អោនកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ។
យោងតាមញត្តិបដិសេធខាងលើបានឲ្យដឹងថា មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះប្រភពព័ត៌មានហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលបានបង្ហោះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក។
ខ្លឹមសារដែលម្ចាស់អាខោនហ្វេសប៊ុកខាងលើធ្វើការបង្ហោះបានរៀបរាប់ថា ចង់ចិញ្ចឹមឪម៉ាល់ទុកទទួលស្វាគមន៍ប្រតិភូ-អ-កសិកម្ម ដើម្បីឲ្យទិចពួកហ្នឹងឲ្យហើមប្លោកគ្រប់ៗគ្នាបានម្តង កុំឲ្យដេកស៊ីប្រាក់ខែ តែមិនជួយដោះស្រាយបញ្ហារបស់កសិករឡើយ។ ស្រូវចុះថោក ព្រោះស្រូវមានគុណភាពអន់។ ម៉េចមិនថាស្រូវអន់ព្រោះមន្ត្រីចោលម្សៀតខ្លះផង។
យ៉ាងណាមិញ ក្រោយការបង្ហោះបំផ្លើស បំប៉ោងព័ត៌មានមិនពិតពីបុរសខាងលើនោះរួចមក មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្កោលទោសចំពោះម្ចាស់អាខោនហ្វេសប៊ុកផេកឈ្មោះ IMan-KH ដែលបានធ្វើការបង្ហោះសារបង្អាប់បង្អោនកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា មេត្តាជួយអន្តរាគមន៍វែកមុខម្ចាស់ទំព័រហ្វេសប៊ុកផេកខាងលើដែលជាមនុស្សអសីលធម៌ និងមានពាក្យសំដីមិនថ្លៃថ្នូរ ដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ នាងតូច
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ