ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់វាលស្បូវ ឃាត់ឡានដឹកដី ១៥គ្រឿង ដែលបង្កការខូចដល់ផ្លូវ មកធ្វើកិច្ចសន្យា
រថយន្តដឹកដីចំនួន១៥គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់វាលស្បូវ ចាប់ឃាត់ទុក ដោយឲ្យធ្វើកិច្ចសន្យា មុនពេលអនុញ្ញាតឲ្យទៅប្រកបអាជីវកម្មវិញ។
យោងតាមប្រភពពី លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែកញ្ញានេះ លោកស្រី បានដឹកនាំកម្លាំងទៅចាប់ឃាត់រថយន្តដឹកដី ដែលបង្កឲ្យខូចខាតផ្លូវក្នុងភូមិចំនួន១៥គ្រឿង ឲ្យធ្វើកិច្ចសន្យា ដោយឲ្យដឹកកម្ទេចថ្មមកចាក់ពង្រាបលើផ្លូវដែលរងការខូចខាត។ លោកស្រីចៅសង្កាត់វាលស្បូវបានបញ្ជាក់ថា នៅពេលដែលអាជ្ញាធរចុះឃាត់រថយន្តដឹកដីទាំង១៥គ្រឿង ហើយយកមកធ្វើកិច្ចសន្យាឲ្យសងការខូចខាតផ្លូវក្នុងភូមិ។
គួររំលឹកថា នៅក្នុងសប្តាហ៍នេះ ទាំងអាជ្ញាធរខណ្ឌច្បារអំពៅ និងអាជ្ញាធរសង្កាត់វាលស្បូវបានធ្វើការរឹតបន្តឹងទៅលើរថយន្តដឹកដី ដែលបង្កការជ្រុះលើផ្លូវក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ រហូតដល់ប្រជាពលរដ្ឋលើកគ្នាតវ៉ាឲ្យអាជ្ញាធរចុះមកអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យរឹតបន្តឹងទៅលើរថយន្តដឹកដីទាំងនេះ៕
អត្ថបទ៖ នរា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង