ព័ត៌មានជាតិ
សំណុំរឿងហិង្សាមន្ត្រីអន្តរាគមន៍ខណ្ឌ៧មករា បានដល់ដៃតុលាការហើយ បន្ទាប់ពីចរចារមិនត្រូវគ្នាចំនួន១ម៉ឺនដុល្លារ
រឿងរ៉ាវហិង្សារវាងមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌ៧មករា និងនារីរងគ្រោះដែលរងរបួសបែកក្បាលដោយសារជិះម៉ូតូមិនពាក់មួយសុវត្តិភាពនោះ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងចោទប្រកាន់ជាបណ្តោះអាសន្ន ពីបទហិង្សា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីនគរបាលរូបនោះឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋានន្តរសក្ដិអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ករណីនេះនារីរងគ្រោះបានទាមទារសំណងថ្លៃព្យាបាលរបួសចំនួន១ម៉ឺនដុល្លារ តែលោក ម៉ាត់ ពិសី មិនមានលទ្ធភាពសងនោះទេ ទើបនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងចោទប្រកាន់ជាបណ្តោះអាសន្ន ពីបទ.ហិង្សា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកអ្នកបើកម៉ូតូមិនគោរពច្បាប់ចរាចរណ៍ឈ្មោះ ងន សិលា ភេទប្រុស អាយុ១៨ ក៏ត្រូវបានចោទប្រកាន់ពីបទ មិនបង្គាប់បញ្ជា តាមមាត្រា ៥៤១ នៃក្រមព្រហ្មទណ្ឌ ដូចគ្នា។

គួរបញ្ជាក់ថា ករណីហិង្សារវាងនារីរងគ្រោះនិងមន្ត្រីអន្តរាគមន៍ខណ្ឌ៧មករា បានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសច្បាប់ចរាចរណ៍ របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះរួមដំណើរជាមួយប្អូនប្រុសជិះគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច៕
អត្ថបទ៖ សុខុម




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ