Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ឆ្នាំនេះ​ខេត្តកំពត​មាន​ផ្ទៃដី​ដាំ​ម្រេច​កើន​ដល់​ជិត​៣០០​ហិច​តា​និង​អាច​ប្រមូល​ផល​បាន​ជាង​៨០​តោន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ​ខេត្តកំពត​មាន​ផ្ទៃដី​ដាំ​ម្រេច​កើនឡើង​ដល់​ជិត​៣០០​ហិកតា​ ដែល​អាច​ប្រមូល​ទិន្នផល​បាន​រហូតដល់​ជាង​៨០​តោន ​ខណៈ​កាលពី​ឆ្នាំ​២០១០​មាន​ផ្ទៃដី​តែ​១០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បានតែ ១០​តោន​ប៉ុណ្ណោះ​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​និង​ទទួល​ឧបករណ៍​វេច​ខ្ចប់ និង​ការ​បញ្ជាទិញ “​ម្រេច​កំពត​” របស់​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU Land and Pepper កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​នៅ​ទីស្នាក់ការ​សមាគម​លើកកម្ពស់​ម្រេច​កំពត​ខេត្តកំពត​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា​ ក្រសួង​បានជ្រើសរើស និង​ចុះបញ្ជី “​ម្រេច​កំពត​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១០ ដែល​ចាប់​ផ្តើមដំបូង មាន​ផលិតករ​ចំនួន ១១៨​គ្រួសារ ក្រុមហ៊ុន​ចំនួន ១២ និង​ផ្ទៃដី​ដាំ​ដុះ​ចំនួន ១០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បានតែ ១០​តោន​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ប៉ុន្តែ​មកដល់​ឆ្នាំ​២០២០​នេះ មាន​ផលិតករ​សរុប​ចំនួន ៤៥៥​គ្រួសារ ក្រុមហ៊ុន​ចំនួន ៣៨ និង​ផ្ទៃដី​ដាំ​ដុះ​កើនឡើង​ដល់​២៩០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បាន​រហូតដល់​ចំនួន ៨២,៧៨​តោន និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” ត្រូវ​បានទទួល​ការចុះបញ្ជី​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់ និង​សកលលោក ហើយ​ទទួល​បាន​ការ​ការពារ​នៅ​ប្រទេស ថៃ វៀតណាម និង​សហភាព​អឺរ៉ុប ហើយ​ថ្មីៗ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​សម្របសម្រួល​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ”​ម្រេច​កំពត​” ជា​អន្តរជាតិ នៅ​បណ្តា​ប្រទេស​ចំនួន​៥០ ក្រោម​ច្បាប់​ស្តីពី​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន ស្តីពី​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។

ពាក់ព័ន្ធ​នឹង​ឧបករណ៍​វេច​ខ្ចប់ និង​ការ​បញ្ជា​ទិញ “​ម្រេច​កំពត​” របស់​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU Land and Pepper​នេះ​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​និង​កោតសរសើរ​ខ្ពស់​ចំពោះ លោក Stěpán Vojnár ភារធារី​នៃ​ស្ថានទូត​ឆែក និង​ជា​អគ្គរដ្ឋទូត​ស្តីទី សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន EU Land and Pepper Investment ដែល​បន្ត​គាំទ្រ និង​ជាពិសេស​សហការ​រៀបចំ​ពិធី​ប្រគល់​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ និង​បញ្ជា​ទិញ “​ម្រេច​កំពត​” ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដែលជា​សកម្មភាព​ដ៏​សំខាន់​មិនអាច​កាត់ថ្លៃ​បាន ព្រោះ​បាន​ចូលរួម​ក្នុងការ​សម្រួល​បន្ទុក និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​ផលិតករ​ម្រេច​កំពត​កំពុង​ជួបប្រទះ​។

ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​មន្ត្រី​បានស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ​ម្រេច​កំពត​ទាំងអស់ ឱ្យ​បន្ត​សហការ​និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុង​សកម្មភាព​លើកកម្ពស់​ម្រេច​កំពត​កម្ពុជា និង​បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ដើម្បី​បង្កើន​ទំនុកចិត្ត​ចំពោះ​អ្នកប្រើប្រាស់ និង​ការស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ជាមួយនឹង​សហព័ន្ធ​ម្រេច​កម្ពុជា និង​សហគមន៍​ម្រេច​ពិភពលោក (World Pepper Community) ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​លុបបំបាត់​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​”៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម